អំណោយជិតប្រាំមួយលានរៀល របស់ឯកឧត្តម ហ៊ុន ណេង ត្រូវបានយកទៅចែកជូនដលប្រជាពលរដ្ឋតាមរយៈលោកឧត្តមសេនីយ៍ត្រី សោ សាវឿន នៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

កំពង់ចាម៖នៅម៉ោង០៨:០០ ថ្ងៃ សុក្រ ៤កេីត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរស្វាយ ស្រុកំពង់សៀម បានដឹកនាំក្រុមការងារចុះទៅជួបសំណេះសំណាលនិងនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ណេងអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម តាមរយៈឧត្តមសេនីយ៍ សោ សាវឿន ទៅប្រគល់ជូនដល់គ្រួសារទេីបឆ្លងទន្លេចំនួន៤០គ្រួសារ​ ដោយក្នុងមួយគ្រួសារៗទទួលបានសារុង០១ ថវិកា១០០.០០០រៀល ​ គ្រួសារជួបការលំបាកចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន មី០១កេស ទឹកត្រី០១យួរ​ ទឹកសុីអុីវ០១យួរ អង្ករ២៥គីឡូក្រាម និងថវិកា៥០.០០០រៀល ​និងឧបត្ថម្ភដល់ក្រុមការងារភូមិ-ឃុំចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល។សរុបអស់ថវិកាចំនួន៥.៩៥០.០០០រៀល។

ដោយ​៖SVM ៖SLH

អត្ថបទដែលជាប់ទាក់ទង