គ្រឿងក្លែម និងស្រាបៀរជាច្រើនកេះបានឆេះខ្ទេចទៅជាមួយគ្នា ដោយសារឆ្លងចរន្តអគ្គិសនី

បាត់ដំបង៖ គ្រឿងក្លែមសត្វព្រៃហាមឃាត់ និងស្រាបៀរជាច្រើនកេះបានឆាបឆេះទៅជាមួយគ្នាមួយរំពេច ដោយសាចរន្តអគ្គីសនីរោងលក់មួយកន្លែង។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨ៈ៤០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី១៦ ភូមិស្វាយកង់ ឃំុអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។

រោងលក់គ្រឿងក្លែមយ៉ីហោ (កុសលទួលចារ) រងការឆាបឆេះអស់ទាំងស្រុងនេះធ្វើពីដែកប្រក់សង្ក័សីទំហំ៣x៩ម៉ែត្រ ដែលម្ចាស់ឈ្មោះ យិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ របរលក់គ្រឿងក្លែម មានទីលំនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកអន្លង់វិល។

ហេតុការណ៍នេះមិនបណ្តាលអោយមានមនុស្សរងរបួសឬស្លាប់ទេ គ្រាន់តែរងការប៉ះពាល់ដល់ទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះរួមមាន ប្រាក់រៀលចំនួន២លានរៀល ស្រាបៀរចំនួន២០កេះ រួមទាំងសម្ភារះផ្សេងៗមួយចំនួនទៀត៕ដោយ៖ េV.K (L.A.M)

អត្ថបទដែលជាប់ទាក់ទង