នគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទីតាំងលួច លេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង) ឃាត់ខ្លួន៤នាក់

កំពង់ចាម៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៤០នាទី លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល់ ន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចចំការគរ ស្ថិតនៅក្នុងភូមិទី១៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម មានលេងល្បែងស៊ីសងខុសច្បាប់(បាញ់អាប៉ោងដាក់លុយ) លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែន នគរបាលព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទីតាំងលួច លេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងដាក់លុយ) នៅចំណុចភូមិទី១៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។

ជាលទ្ធផល សមត្ថកិច្ចបង្រ្កាប ចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់៖
១-ឈ្មោះ អ៊ុន​ សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១០ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
២-ឈ្មោះ ម៉ៅ ស៊ីម៉ុង ​ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
៣-ឈ្មោះ ប៉ា ពីន ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី២ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
៤-ឈ្មោះ ចាន់ រុន ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១៤ ឃុំកោះសូរទិន ស្រុកកោះសូរទិន ខេត្តកំពង់ចាម ។
សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ហាន់តោអាប៉ោងចំនួន០១  ចានទ្រអាប៉ោងចំនួន០១  មេអាប៉ោងចំនួន០២គ្រាប់  បៀរចំនួន០១ហ៊ូ ស្មើនឹង៥២សន្លឹក  ប្រាក់រៀលចំនួន ១៨៨០០០០ រៀល។ ម៉ូតូចំនួន១០គ្រឿង បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យទាំង០៤នាក់ខាងលើ បាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ៕Dដោយss5 (CSS)

អត្ថបទដែលជាប់ទាក់ទង