រថយន្តលាយស៊ីម៉ងត៍ក្រុមហ៊ុន Highland Concrete បុកជាមួយរថយន្ត អីសូសុយ ចេញសុទ្ធតែឈើប្រណិត បណ្តាលឱ្យមានអ្នករបួសធ្ងន់

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តលាយស៊ីម៉ងត៍របស់ក្រុមហ៊ុន Highland Concrete បានព្រលះជាមួយរថយន្តតូយ៉ូតាមួយគ្រឿងបណ្តាលអោយម្ចាស់រថយន្ត អីសូសុយ គៀបជាប់ក្នុងរថយន្ត តែអ្វីហួសចិត្តនោះ រថយន្តនោះ រថយន្តតូយ៉ូតាបានក្អែចេញសុទ្ធតែឈើប្រណិត ចំណែកឯជនរងគ្រោះត្រូវបានរថយន្តមន្ទីពេទ្យបង្អែដឹកយកទៅមន្ទីរពេទ្យ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៤និង២៥នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គឺមានរថយន្តលាយស៊ីម៉ងត៍ខាងលើបានបើកបរក្នុងទិសដៅពីត្បូងទីជើងបម្រុងបត់ឆ្វេងឆ្លងផ្លូវ ពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក់អីសូសុយ បើកបរក្នុងទិសដៅពីជើងមកត្បូង (បញ្ច្រាសទិសគ្នា) បានបុកគ្នាពេញទំហឹងបណ្តាលឱ្យម្ចាស់រថយន្ត អីសូសុយ គៀបជាប់ក្នុងរថយន្ត ហើយត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ បង្អែកស្រុកពញាឭ ដឹកយកទៅសង្រ្គោះភ្លាមៗតែម្តង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងទៀតថា រថយន្តលាយស៊ីម៉ង មានស្លាកលេខភ្នំពេញ 5A1293 តៃកុងរថយន្តបានដាក់មេព្រុយបាត់ស្រមោល។ រីឯរថយន្តអីសូសុយ ស្លាកលេខភ្នំពេញ2E4197បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានគៀបជាប់ក្នុងកាប៊ីនរថយន្ត និងស្រ្តីម្នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សារទុកបណ្តោះអាសន្ននៅឯ នគរបាលចរាចរណជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ បក្សីចាំក្រុង(SLH)

អត្ថបទដែលជាប់ទាក់ទង