រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម​ ដឹកនាំដោយលោក​ចៅសង្កាត់​ ជា សុខៃ និងលោកនាយប៉ុស្តិ៍ ចុះសួរសុខទុក្ខនិងនាំយកអំណោយ​ជូនដល់អតីតយុទ្ធជនក្នុងមូលដ្ឋាន!

រាជធានីភ្នំពេញ​៖ នៅថ្ងៃសុក្រ ទី​១៨ ខែឧសភា​ ឆ្នាំ​២០១៨​ រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម​ ដឹកនាំដោយលោក​ ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ នឹងលោក​ វុឌ្ឍ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​រដ្ឋបាលចាក់អង្រែក្រោម ព្រមទាំងលោកមេភូមិ​ ឈួន​ សំអិត​ និងមន្ត្រី​ ក្រុមព្រឹក្សាសង្កាត់ ​បាន​ចុះសួរសុខទុក្ខនិងនាំយកអំណោយ​ជូនដល់លោក​ ប្រាប់​ ជាថូ​ អតីតយុទ្ធជន​ ដែលគាត់មានជំងឺ​ លើសឈាម​ ស្ពឹកមួយជំហៀងខ្លួន​ និយាយមិនចេញ​ ដែលមានទីលំនៅភូមិទួលរកា១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។

ដែលអំណោយរួមមាន ៖ អង្ករ​ ១បាវតូច​ មីម៉ាម៉ា​១កេស​ ទឹក​ត្រី១ជួរ​ ទឹកស៊ីអ៊ីវ​១ជួរ​ ស្ករ​១គីឡូ​ បីចេង​១គីឡូ​ ទឹកដោះ​គោ​២ជួរ​ នឹងថវិកា​១០០,០០០៛​ ។

ក្នុងការចុះយកអំណោយជូនអតីតយុទ្ធជននេះ លោក​ ជា​ សុខៃ​ ចៅសង្កាត់ចាក់អង្រែក្រោម​ នឹង​លោក​ វុឌ្ឍ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​នគរបាលចាក់អង្រែក្រោម បានបន្តទៀតថា​ បើរសិនលោក​ ប្រាប់​ជាថូ​មាន​អ្វី​ខ្វះខាត​ អាចជូនដំណឹងប្រាប់ដល់លោកបានគ្រប់ពេល លោកនិង​ស្វះស្វែង​រក​អ្វីមកជួយលោក​តាមដែលអាចធ្វើទៅបាន៕ អត្ថបទរូបភាព​ AhBoYz៚(L.A.M)

អត្ថបទដែលជាប់ទាក់ទង