រថយន្តសាំយ៉ុងមួយគ្រឿង បែកកង់ក្រោយរេចង្កូតក្រឡាប់ផ្ងារជើង របួសធ្ងន់៣នាក់ នៅកោះកុង

កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានរថយន្តសាំយ៉ុងមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ចំនួន ៣នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ០០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ៥៥ លើផ្លូវ៤៨ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះទាំង៣នាក់មាន៖

  • ទី១. អ្នកបើកបរឈ្មោះ នី រី អាយុ៣០ឆ្នាំ ទីលំនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
  • ទី២. ឈ្មោះ ម៉ាត់ អ៊ូម៉ើត អាយុ៣៣ឆ្នាំ ទីលំនៅ ឃុំក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត
  • ទី៣. ឈ្មោះ ម៉ាត់ ឧស្មាន អាយុ៣៥ឆ្នាំ ទីលំនៅ ឃុំក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត

រថយន្តខាងលើមានម៉ាក សាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AI 6841 រងការខូចខាតយ៉ាងដំណំ។ ឯមូលហេតុក្នុងករណីនេះ គឺបណ្តាលមកពីរថយន្តបែកកង់ក្រោយខាងឆ្វេង ទើបរេចង្កូតក្រឡាប់តែម្តងទៅ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងបញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅព្យាបាលភ្លាមៗផងដែរ៕ (PC2)

អត្ថបទដែលជាប់ទាក់ទង