Update: ស្ត្រីម្នាក់ដែលស្លាប់ដាច់ក្បាល សង្ស័យខូចចិត្តរឿងដែលបាត់បង់កូនគាត់ កាលពីប៉ុន្មានថ្ងៃមុន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​ស្ត្រី​ម្នាក់​ត្រូវ​រទេះភ្លើង​កិន​ដាច់​ក្បាល​ចេញពី​ខ្លួន​យ៉ាង​រន្ធត់ កើតឡើង​នា​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​C7 សង្កាត់​​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ដោយ​សង្ស័យ​គាត់​ធ្វើ​អត្តឃាត​ដេក​ឱ្យ​រទេះភ្លើង​កិន ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ​ហ៊ុន ដា​វី (​ហៅ​ឡាំ​យ៉ង​) អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ពាក់ព័ន្ធ​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន ស្ត្រី​រង​គ្រោះ​គឺ​បាន​មក​អង្គុយ​រង់ចាំ​ឱ្យ​រទេះភ្លើង​កិន​តែ​ម្តង គឺរទេះភ្លើង​​ធ្វើ​ដំណើរ​ពី​កើតទៅ​លិច ព្រោះតែ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​កូន​គាត់​ម្នាក់​ទើបតែ​ស្លាប់​ដោយសារ​លង់ទឹកថ្មីៗ ទោះបីជា​យ៉ាង​ណា សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​បន្ត ៕ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង