ពិធីបើកបវេសនកាលឆ្នាំសិក្សានៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ឆ្នាំសិក្សា២០១៨-២០១៩

កណ្តាល៖ ថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ពិធីបើកបវេសនកាលឆ្នាំសិក្សានៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ឆ្នាំសិក្សា២០១៨-២០១៩ ក្រោមព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះពុទ្ធឃោសាចារ្យ   ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះបាឡាត់គណខេត្តកណ្តាល ។ 

ក្នុងកម្មវិធីនេះផងដែរ មានព្រះវត្តមាន ព្រះមន្ត្រីសង្ឃ លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្សានុសិស្ស អាចារ្យគណៈកម្មការ  កម្មវិធីនេះប្រារព្ធនៅវត្តប្រជុំនទី ហៅក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

អត្ថបទដែលជាប់ទាក់ទង