ប៉ូលីសខេត្តផាត់តាយ៉ា ចុះចាប់ពលករខ្មែរដែលលក់ដូរផ្លែឈើ និងការ៉េម តាមរទេះរុញចល័តតាមដងផ្លូវនានា

ប្រទេសថៃ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានច្បាស់ការរបស់ប្រទេសថៃចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះបានឱ្យដឹងថា ប៉ូលីសខេត្តផាត់តាយ៉ា ចុះចាប់ពលករខ្មែរដែលលក់ដូរផ្លែឈើ និងការ៉េម តាមរទេះរុញចល័តតាមដងផ្លូវនានាក្នុងទីប្រជុំជននៃខេត្តខាងលើ ត្រូវបានប៉ូលីសចុះចាប់ជាបន្តបន្ទាប់ ព្រោះថាជារកស៊ីខុសទៅនឹងច្បាប់ដែលរដ្ឋាភិបាលបានហាម ហើយច្បាប់ថ្មីរបស់ប្រទេសថៃគឺ ហាមពលករបរទេសមិនឱ្យលក់ដូរឡើយ ដោយសំអាងថា ជាមុខរបរសម្រាប់តែជនជាតិថៃប៉ុណ្ណោះ ហើយគេចោទថាយើងដណ្តើមកាងាររបស់ជនជាតិគេ យើងជាពលករគឺយើងអាចមកធ្វើការណាដែលគេបានកំណត់អោយច្បាស់លាស់ដូចជាកម្មករ តាមរោងង៉ាតជាដើម។ដោយHSP (CSC)

អត្ថបទដែលជាប់ទាក់ទង