គណៈប្រតិភូចិន បានដើរទស្សនកិច្ចដើម្បីមើលពីភាពរីកចម្រើននៃប្រទេស

ប្រទេសចិន៖ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ នាវេលាម៉ោង៧:៤០នាទីព្រឹក បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច គណៈប្រតិភូបានចេញដំណើរពីក្រុងគុយលីង ទៅកាន់កំពង់ផែសឹងផឹង និងជិះទូកតាមដងទន្លេលីជាំងទស្សនាសម្រស់ធម្មជាតិពីក្រុងគុយលីង ទៅស្រុកយ៉ាងស៊ូវ
(ចំណាយពេលលើទូកកំសាន្តចំនួន ៤ម៉ោង) ។

នាវេលារសៀល គណៈប្រតិភូបានទៅទស្សនកិច្ចនៅភូមិជឺម៉ា ស្រុកយ៉ាងស៊ូ ដើម្បីដកស្រង់បទពិសោធន៍ការកាត់បន្ថយភាពក្រីក្រតាមរយៈទេសចរណ៍ និងបន្ទាប់មកបានទៅទស្សនា​មហោស្រពសិល្បៈ លាវ សានជា ដែលជាមហោស្របដ៏ល្បីល្បាញ ប្រចាំស្រុកយ៉ាងស៊ូ បរិយាយអំពីជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ ។

+ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នាវេលាម៉ោង ៧:០០នាទីព្រឹក បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច គណៈប្រតិភូបានចេញដំណើរពីស្រុកយ៉ាងស៊ូ ទៅកាន់ក្រុងគុយលីង និងបន្តដំណើរតាមរថភ្លើងល្បឿនលឿនមកក្រុង​ណានជីងវិញ ប្រកបដោយសុវត្ថិភាព ។ដោយ៖ H.S (L.A.M)

អត្ថបទដែលជាប់ទាក់ទង