អាសូរណាស់! មនុស្សជាង១០០នាក់ បានស្លាប់ក្នុងករណីធ្លាក់យន្តហោះនៅប្រទេសគុយបា(មានវីដេអូ)

គុយបា៖ យោងតាមប្រភពច្បាស់ការមួយរបស់សារព័ត៌មាននៅប្រទេសគុយបា បានអោយដឹងថា កាលបីវេលា​ម៉ោង​ប្រមាណ១:០០នាទី រំលង​អធ្រាត្រ​ ​(ម៉ោង​នៅ​កម្ពុជា)ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានមនុស្ស១០០នាក់ បានស្លាប់ដោយសារករណីធ្លាក់យន្តហោះដឹកអ្នកដំណេីរម៉ាក(Boeing 737) របស់ប្រទេសគុយបា​ បានធ្លាក់ក្រោយហោះហេីរឡេីងបានបន្តិចពីព្រលានយន្តហោះ​ឈ្មោះ(Jose Marti)នៃទីក្រុង(Havana )ប្រទេសគុយបា។

ភ្លាមៗនោះមានមនុស្ស៣នាក់ ត្រូវបានក្រុមសង្គ្រោះ គេទាញចេញមកក្រៅ ហើយនៅមានជីវិត​ ក៏ប៉ុន្តែជនរងគ្រោះខាងលើបានរងរបួសធ្ងន់ ហើយបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមផងដែរ។

ក្រុមសង្គ្រោះបានកំពុងធ្វេីការបន្តនៅកន្លែងព្រៃក្បៃព្រ លាន​យន្តហោះកន្លែងដែលធ្លាក់នោះ។

យន្តហោះដឹកអ្នកដំណេីរ ត្រូវគេបញ្ចាក់ថា បានផ្ទុកមនុស្សចំនួន សរុប១០៤នាក់ និងបុគ្គលិកយន្តហោះ៩នាក់ ដោយហោះចេញពី Havana ភា្លមៗប្រធានាធិបតីគុយបា លោក(Díaz-Canel)បានទៅដល់កន្លែងកេីតហេតុភ្លាមដែរ ដេីម្បីតាមដានស្ថានការណ៍៕

អត្ថបទដែលជាប់ទាក់ទង