ទំនេរពេកអត់ការងារធ្វើ ចែកចាយគ្រឿងញៀនជាប់អន្ទាក់ប៉ូលីស

ព្រះសីហនុ៖​ ថ្ងៃ​អាទិត្យ​ ៦​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០២​:០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣​ បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០១​នាក់ ស្ថិតនៅក្រុម៨​ ភូមិ៣ សង្កាត់៣​ ក្រុង.ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ចាន់​ តារ៉ា ភេទប្រុស អាយុ ២៤​ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ក្រុម​១​ ភូមិ​១​ សង្កាត់លេខ១។

វត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៍សថ្លា ១១​កញ្ចប់
-ទូរសព្ទ័ ០១​គ្រឿង។

អត្ថបទដែលជាប់ទាក់ទង