ខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីទិវាជាតិនៃការចងចាំ ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រោមអធិបតិភាពឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី លោកវរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកនាយរងសេនាធិការដ្ឋាន ជាច្រើនរូប បានចូលរួមទិវាជាតិនៃការចងចាំ ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨  ក្រោមអធិបតិភាពឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម អស់លោក លោកស្រី តាមបណ្តាមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និស្សិត និងសិស្សានុសិស្ស ជាច្រើនកុះករផងដែរ ។ ពិធីនេះប្រាព្វធ្វើនៅវត្តសុភមង្គល ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលជាទីស្តូបតម្កល់អដ្ឋិធាតុ ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាច្រើនរយនាក់ ។ ជាកិច្ចបញ្ចប់នៃកម្មវិធី បានធ្វើពិធីរាប់បាត្រព្រះសង្ឍចំនួន ១០០អង្គ ផងដែរ ។SLH

អត្ថបទដែលជាប់ទាក់ទង