រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារ បន្លែ ផ្លែឈើគ្មានសារធាតុគីមី ​ តាមរយៈបង្កើតព្រឹត្តិការណ៏ពិព័ណ៌

ព្រះសីហនុ៖ រសៀលថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារ បន្លែ ផ្លែឈើ ដែលគ្មានសារធាតុគីមី ដោយមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្ត មន្ទីរសុខាភិបាល សាខាកាំកុងត្រូល និងតំណាងម្ចាស់ភោជនីយដ្ឋាន អាហាដ្ឋាន ក្នុងក្រុងព្រះសីហនុ ។

គួរបញ្ជាក់ថា​ព្រឹត្តិការណ៍ពិព័ណ៌នេះ​ រដ្ឋបាលខេត្ត បានរៀបចំក្រុមការងារ៥ ក្រុម​ ដើម្បីដំណើរការនៃកម្មវិធីតាំងពិព័ណ៍ម្ហូបអាហារ បន្លែ ផ្លែឈើគ្មានសារធាតុគីមី​ ប្រពឹត្តទៅដោយរលូន​ និងទាក់ទាញ​ ៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង