ញាក់សាច់ ខឹងប្រពន្ធងូតទឹកពាង ដេញកាប់ត្រូវបីដាវបង្កការភ្ញាក់ផ្អើល

តាកកែវ៖ នៅថ្ងៃ អង្គារ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៨ ម៉ោង០៩ៈ៤០នាទី នៅចំណុចភូមិ ក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាក្នុងគ្រួសារមួយ បង្កដោយជនសង្ស័យឈ្មោះ ទូច វលក្ខ័ ភេទ ប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកដាវដេញកាប់ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ នាង សុផាត អាយុ ៤៧ឆ្នាំ ចំនួន ០៣ដាវ ត្រូវថ្ងាសក្បាល លើចិញ្ចើមខាងស្ដាំ រយះប្រវែង០១តឹក ត្រូវស្មាខាងស្ដាំដេរ ២០ ថ្នេរ ត្រូវលើក្បាលជង្គុងខាងស្ដាំប្រវែង០៣សង់ទីម៉ែត្រ បណ្ដាលអោយរងរបួសធ្ងន់។

មូលហេតុដោយមានទំនាស់ពាក្យសម្ដី រឿងមិនឱ្យងូតទឹកពាង។ ក្រោយកើតហេតុសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធី ។ដោយ៖ S.N(L.A.M)

អត្ថបទដែលជាប់ទាក់ទង