ឃាត់ខ្លួនបានជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម៉ោង០៤ៈ០០នាទីទៀបភ្លឺ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីបុគ្គលិកសន្តិសុខកាស៊ីណូលីហួតថា មានជនជាតិឥណ្ឌូនេស៊ី ឈ្លោះប្រកែកគ្នានៅកាស៊ីណូលីហួត ពេលនោះកម្លាំងជំនាញក៏បានទៅដល់ និងបានហៅជនជាតិ និងឥណ្ឌូនេស៊ីចំនួនពីិរនាក់ ដើម្បីយកមកសួរនាំ។

ពេលនោះមានក្រុមគ្នារបស់គេចំនួនពីរ-បីនាក់ បានប្រគល់ថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក )ចំនួនពីរកូនថង់តូចកិបមាត់ ហើយបានប្រាប់ថាជាថ្នាំរបស់ជនសង្ស័យទាំងពីរនាក់។

តាមរបាយការណ៍សមត្ថកិច្ចបានអោយថា ជនសង្ស័យទាំង០២នាក់៖

១/ ឈ្មោះ អូ ស្ទីន ភេទប្រុស អាយុ ២១ឆ្នាំ គឺបានទិញម៉្សៅក្រាមសថ្លា ០១កញ្ចប់តូច ពីឈ្មោះ អា លៀង ហើយម៉្សៅក្រាមសថ្លា ០១កញ្ចប់តូចទៀតជារបស់ អា លៀង បន្ទាប់មកផ្នែកជំនាញបានធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ជាលទ្ធឃើញថា វិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាតការបន្ត៕Sao Nov(L.A.M)

អត្ថបទដែលជាប់ទាក់ទង