រដ្ឋបាល​ខេត្ត​កែបរៀបចំប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា​

កែប៖ នារសៀលថ្ងៃ​អង្គារ៍​ ០៨កើត​ ខែជេស្ឋ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​ ២២ ខែ ឧសភា ឆ្នាំ២០១៨ នេះរដ្ឋបាល​ខេត្ត​កែប​ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ប្រចាំឆ្នាំឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្ត​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល​ នៃ​គណៈអភិបាលខេត្ត​ និងមានការអញ្ចើញចូលរួមពី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ និងអតីតយុទ្ធជន យុទ្ធនារី ចូលរួមជាច្រើនកុះករ។

ពិធីនេះរៀបចំឡើង ដើម្បីរំលឹកដល់វីរភាព និងគុណបំណាច់ដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី សំដៅអោយមាន សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់មាតុភូមិ និងប្រជាជនកម្ពុជា​ និងមានផ្តល់ជាអំណោយមានជាសម្ភារប្រើប្រាស់​ និងថវិកាមួយចំនួនផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង