បុរសវិកលចរិកម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ នៅស្រុកកែវសីមា

មណ្ឌលគិរី៖ បុរសវិកលចរិកម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ខណះអង្គុយជ្រកភ្លៀងក្រោមដើមគរ​ ពេលមេឃកំពុងភ្លៀងខ្លាំង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៣និង៤៥ នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរអាម​ ឃុំស្រែខ្ទុម​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ។

លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡុក វៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សវិកលចរិក)។

លោកបន្ថែមថាក្រោយពីកម្លាំងសមត្ថកិច្ចនគរបាល បានចុះធ្វើការពិនិត្យនៅកន្លែងកើតហេតុសាកសព ពិនិត្យឃើញថាពិតជនរងគ្រោះបានស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន ហើយបានធ្វើការប្រគល់សាកសពជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្នុងករណីនេះដែរ ក៏សូមអោយប្រជា​ពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះអាកាសធាតុភ្លៀង ផ្គររន្ទះ និងលាយលំជាមួយខ្យល់កន្រ្តាក់ ដែលបណ្តាលអោយខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាបាតបង់ដល់អាយុជីវិតផងដែរ៕ដោយ៖H.S(L.A.M)

 

អត្ថបទដែលជាប់ទាក់ទង