សមត្ថកិច្ច បានបង្រាបករណីល្បែងស៊ីសងមួយកន្លែង នៅស្រុកក្រគរ

ពោធិ៍សាត់៖ អធិការនគរបាលស្រុកក្រគរ បានបង្រាបករណីល្បែងស៊ីសង​ (​ អាប៉ោង​ )​ នៅថ្ងៃ​អង្គារ ៨​ កើត​ ខែ​ជេស្ឋ​ ឆាំ្ន​ច​ សំរឹទិ្ធស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​២២ ខែ​ឧសភា​ ឆាំ្ន​២០១៨​ វេលាម៉ោង​ ១៥ៈ០០នាទី​ នៅចំណុច​ទ្រាមពល​ កុ្នងលំនៅដ្ឋាន របស់ឈ្មោះ​ សៅ​ សាមឺ អាយុ៤៣​ឆ្នាំ  ភេទ​ស្រី​ ជាតិ​ខ្មែរ​ រស់នៅកុ្នងភូមិថ្មី​ ឃុំ​ត្នោតជុំ​ ស្រុកកគរ​ ខេត្ត​ ពោធិ៍សាត់។

+ជាលទ្ធផលបង្ក្រាបបាន៖
១​/ ឈ្មោះ​ សុខ​ ម៉ៅ​ អាយុ​ ៣៧​ ឆ្នាំភេទ​ ប្រុស​ ជាតិ​ ខ្មែរសព្វថ្ងៃរស់នៅភូមិ​ថ្មី​ ឃុំ​ត្នោតជុំ​ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ។
+វត្ថុតាងដែលដកហូតបានរូមមាន៖
-មេអាប៉ោង​ចំនួន​ ០៣គ្រាប់ គំរប និងចានអាប៉ោងមួយកំប្លេ និងកំរាល​ ០១
-លុយ​ចំនួន​ ១២​០០០០​ (​ ដប់ពីរម៊ឺនរៀល )​
-ម៉ូតូចំនួន៧គ្រឿង

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកំណត់ហេតុ​ចុុះកិច្ចសន្យា​ បញ្ឈប់​ការប្រព្រឹត្តល្បែងស៊ីសង និិងធ្វើកំណត់ហេតុប្រគល់ម៉ូតូចំនួន០៧គ្រឿង អោយទៅម្ចាស់សាមីខួ្លន​វិញ៕ដោយ៖ S.P(L.A.M)

អត្ថបទដែលជាប់ទាក់ទង