យ៉ាងហោចណាស់ មានមនុស្ស ១៦​នាក់បាន​ស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ​ក្នុង​ការ​​បំផ្ទុះ​គ្រាប់​បែក

អាហ្វហ្គានីស្ថាន៖ យ៉ាង​ហោច​ណាស់​​មនុស្ស ១៦​នាក់​​បាន​បាត់​បង់​ជីវិត​​ និង​មាន​ទាំង​​​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បានរងរបួស ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ ​​នៅ​ភាគ​ខាង​ត្បូង​​​ទីក្រុង​កង់ដាហា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ។

មូលហេតុនៃកាផ្ទុះគ្រាប់បែកនេះ ​ពី​ដំបូង​​ក្រុម​មន្ត្រី​​បានបញ្ជាក់​ថា ​វា​បណ្ដាល​មក​ពី​គ្រាប់​បែក​មួយ​គ្រាប់​ ដែល​គេ​បង្កប់​ទុក​​នៅ​​ក្នុង​រថយន្ត​​មីនីប៊ឺស​មួយ​គ្រឿង​។ ប៉ុន្តែ​​ក្រោម​មក​​បាន​បញ្ជាក់​ថា គ្រឿង​ផ្ទុះនេះ​​គឺមានអ្នកលួចដាក់បង្កប់​​នៅ​ក្នុង​ធុង​២ ដែល​​គេ​ទុក​​នៅ​កន្លែង​រោង​ជាង​​រៀន​ជួស​ជុល​​ម៉ាស៊ីន​រថយន្ត ៕

អត្ថបទដែលជាប់ទាក់ទង