សម្ដេចតេជោ ហ៊ុន សែន ប្រគល់រថ​យន្ត​ប្រភេទ​ដឹក​ជញ្ជូនចំនួន​ ១២គ្រឿង​ ដល់​TYDA និង ស.ស.យ.ក

ភ្នំពេញ៖ រថ​យន្ត​ប្រភេទ​ដឹក​ជញ្ជូនចំនួន​ ១២គ្រឿង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្តេច​តេជោ ​ហ៊ុន​ សែន ​ ដែល​ទើប​នឹង​ទទួល​ពី​ក្រុមហ៊ុន​ដំឡើង​រថយន្ត ​ដេហា​ន អូតូ ខេ​មបូឌា ​(Daehan ​Auto​ Cambodia) ​ត្រូវ​បាន​ក្រសួងការ​ងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រគល់​ជូន​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ ​(TYDA) ​និង​សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​ (ស.ស.យ.ក)កាលពី​ព្រឹក​ថ្ងៃទី២២​ ខែ​ឧសភា ​ឆ្នាំ២០១៨​។

ឯក​ឧត្តម​បណ្ឌិត ​អ៊ិត​ សំហេង ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះប​ណ្តាលវិជ្ជា​ជីវៈ ​មានប្រសាសន៍​ថា​ កាលពីព្រឹក​ថ្ងៃទី២២​ ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ ​ក្រុម​ហ៊ុន​ ដេហាន ​អូតូ​ ខេម​បូឌា​(Daehan Auto Cambodia)​ បាន​ផ្តល់​រថយ​ន្តចំនួន​ ១២​គ្រឿង ​សម្រាប់​ដឹក​កម្មករ ​ដែល​ដំឡើង​នៅក្រុ​ងបាវិត​ ខេត្ត​ស្វាយ​រៀង​ ជូន​ទៅ​ដល់សម្តេច​នាយក​រដ្ឋ​មន្រ្តី ​។

សម្តេចស​ម្រេច​ថា ដើម្បី​ឱ្យការប្រើ​ប្រាស់​នេះបានផលប្រយោជន៍ជា​ទូទៅដល់​ បងប្អូនក​ម្មករ​ និយោ​ជិត​ ក៏ដូចជាប​ងប្អូ​នប្រជាពលរដ្ឋ​ សម្តេច​ក៏​បាន​ ផ្តល់​រថយន្ត​ទាំង​នេះដោយ​ចែក​ចេញ ​ជា​ពីរផ្នែក​ ផ្នែក​ទីមួ​យរថយន្ត​ ០៦គ្រឿង ​ ជូ​នទៅ​ដល់ក្រុម​គ្រូពេទ្យ​យុវជនស្ម័គ្រ​ចិត្តស​ម្តេចតេ​ជោ ​(TYDA)​និ​ងផ្នែក​ទី២ចំនួន​ ០៦គ្រឿង​ទៀត​ប្រគល់​ជូន​ទៅដល់សភាព​សហព័ន្ធយុវជន​កម្ពុជា​ (ស.ស.យ.ក)​។

រថ​យន្តទាំងអស់​នេះ ​ក្រុមកា​រងារនឹ​ងយកទៅសម្រាប់​ដឹក​ជញ្ជូន​គ្រូពេទ្យ​ផង ​និង​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មកពិនិត្យ​និង​ព្យាបាល ​និង​ការប្រើប្រាស់នៅ​តាមយន្ត​ការ​ជាក់​ស្តែង​៕

អត្ថបទដែលជាប់ទាក់ទង