សម្ដេចតេជោ ហ៊ុន សែន ៖ សកម្មភាពបដិវត្តន៍ពណ៌របស់លោក សម រង្ស៊ី ធ្លាប់បានបរាជ័យម្តងរួចហើយនៅឆ្នាំ២០១៣

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី ធ្លាប់បានបរាជ័យម្តងរួចទៅហើយកាលពីឆ្នាំ២០១៣ ដូច្នេះមិនអាចប៉ុនប៉ងធ្វើសកម្មភាពបដិវត្តន៍ពណ៌ម្តងទៀតនោះឡើយ ព្រោះក្បាល កន្ទុយ និងឆ្អឹងខ្នងបានបាក់ខ្ចាត់ខ្ចាយអស់ទៅហើយ។

សម្ដេចតេជោ បានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ជាពិសេសមេទ័ពបានរត់ចោលកូនទ័ពទៅហើយ ធ្វើតែតាមហ្វេសប៊ុកមិនអាចទៅរួចនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យកម្មករកម្មការិនីរួមគ្នាថែរក្សាសន្តិភាពកុំឱ្យប្រទេសជាតិធ្លាក់ទៅក្នុងបដិវត្តន៍ពណ៌ ហើយដើម្បីបន្តទទួលបានមេដឹកនាំរក្សាបាននូវសុខសន្តិភាព សូមទៅបោះឆ្នោតហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងទទួលបានមេដឹកនាំដែលការពារបាននូវសុខសន្តិភាពមិនឱ្យមានភ្លើងសង្គ្រាមនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង