កំណាព្យ “សត្វស្វា” បទកាកគតិ អត្ថន័យអប់រំយ៉ាងណានោះ សូមចូលទៅអានបានដឹងថាយ៉ាងម៉េច?

កំណាព្យ  ស្វា   (បទកាកគតិ)

រដូវឃោសនា        សូមលើករឿងស្វា

មកសារជាថ្មី          ស្វានៅវិឡា

ម្ចាស់ឱ្យចេកឆី        តែអ្នកម្ចាស់ថ្លៃ

ខោកមួយក្រញ៉រ។ 

ស្វាក្តៅចិត្តណាស់    លួចដៀលជេរម្ចាស់

លួចបន់ឱ្យក្រ          មិនយូរប៉ុន្មាន

ស្វាលោតត្រេកអរ      នឹកថាខ្លួនល្អ

ម្ចាស់ថ្មីមកដល់។ 

ជាមួយម្ចាស់ថ្មី            ម្ចាស់ប្រុសម្ចាស់ស្រី

គេមិនដែលខ្វល់          ចេញខោកចូលខោក

ក្បាលស្វាឡើងវ៉ល់      កើតក្តីកង្វល់

នឹកឃើញម្ចាស់មុន។ 

ស្វានឹកស្តាយក្រោយ     ចេកត្រូវបន្ថយ

ហើយរងទារុណ           សម្លឹងមើលក្រោយ

សែនស្តាយពេកពន់       កំហុសមួយធ្ងន់

គឺជ្រើសរើសខុស។ 

មជ្ឈឹមបូព៌ា            រងទុក្ខវេទនា 

សុទ្ធជាកំហុស       យុវជនអ្នករើស 

យកល្អសក្បុះ        ក្តីស្រមៃនោះ

រលាយបាត់បង់។ Bunthonn Sam 

#ទស្សនៈលោក Benjamin Fanklin បាននិយាយថា ៖”នៅពេលដែលអណ្តូងរីងស្ងួត ទើបដឹងពីតម្លៃទឹក។ ដូច្នេះយើងត្រូវរក្សាអណ្តូងនិងទឹក បើមិនទាន់មានប្រព័ន្ធទឹកតមកដល់ផ្ទះ។ “

អត្ថបទដែលជាប់ទាក់ទង