តោះទស្សនាវីដេអូ៖ សមត្ថកិច្ចខណ្ឌមានជ័យ បន្តចុះបោសសំអាតទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០និ៣០នាទីព្រឹក នៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះរុះរើទីតាំងផ្តល់កន្លែងប្រើប្រាស់គ្រឿងញៀនចំនួន៤ផ្ទះ និងបិតស៊ែល១ផ្ទះ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ ដកហូតវត្ថុតាងថ្នាំញៀន១កញ្ចបតូច ដាវសាំម៉ារ៉ៃ១ដើម ម៉ូតូ១គ្រឿង ខណៈពេលដែលជនសង្ស័យខាងលើកំពុងតែប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀននៅតំបន់ដែលមិនរៀបរយនេះ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង១០នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ចាក់អង្រែលើបានបញ្ជូនជនសង្ស័យដែលញៀនថ្នាំខាងលើនេះយកទៅសាកសួរ និងធ្វើតេស្តរកសារធាតុញៀនចាត់ការតាមនីតិវិធី៕ ដោយៈ SS (PC2)

អត្ថបទដែលជាប់ទាក់ទង