ទម្លាប់អាក្រក់ទាំងប៉ុន្មានយ៉ាង ដែលអ្នកគួរតែកែប្រែ ដើម្បីជោគជ័យក្នុងជីវិត

នរណាម្នាក់ក៏ចង់ក្លាយជាអ្នកជោកជ័យក្នុងជីវិតដែរ ប៉ុន្តែមនុស្សភាគច្រើនសុទ្ធតែមានទម្លាប់អាក្រក់រាងៗខ្លួន  បើបណ្ដោយឱ្យទម្លាប់អាក្រក់ទាំងនោះ ធ្លាក់លើខ្លួនអ្នាក់ជាញឹកញាប់​ប្រាកដណាស់ជីវិតអ្នកនិងបរាជ័យ

ខាងក្រោមនេះជាចំណុច ដែលរារាំងអ្នកមិនឲ្យជោគជ័យ៖

១/ ការគេងច្រើន

មនុស្សភាគច្រើនមិនមែនជាមនុស្សដែលងើបពីព្រលឹមនោះទេ ប៉ុន្តែយើងដឹងហើយថាមនុស្សដែលជោគជ័យសុទ្ធតែមនុស្សដែលងើបពីព្រលឹម ពួកគាត់មានពេលធ្វើការ ឆ្លើយតបសារ អានកាសែតឬចំណាយពេលជាមួយគ្រួសារជាដើម។ ដូច្នេះហើយបើអ្នកមានទម្លាប់គេងយូរៗពេក នោះហើយដែលជាហេតុនាំឲ្យអ្នកមិនអាចធ្វើការងារណាដែលសំខាន់ៗបានសម្រាប់ជីវិតការងារប្រចាំថ្ងៃ។

២/ មិនសូវគិតពីសុខភាពផ្ទាល់ខ្លួន

សុខភាពមិនល្អនឹងបង្កើតសំណាងអាក្រក់ដល់អ្នក នៅពេលដែលអ្នកឈឺ អ្នកមានអារម្មណ៍ហត់ គ្មានផលិតភាព ស្រ្តេសខ្លាំងជាងមុន។ ដូច្នេះហើយ តើអ្នកអាចផ្តោតលើការងារយ៉ាងម្តេចទៅប្រសិនជាអ្នកឈឺ?

៣/ អត់សូវបង្កើតទម្លាប់ការអាន

មនុស្សដែលជោគជ័យនឹងចំណាយពេលវេលានឹងថវិការដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ។ ការអាននឹងនាំយកចំណេះដឹងថ្មីៗជាច្រើន។ ប៉ុន្តែបើមិនអានទេ មានន័យថា អ្នកនឹងមិនអាចពង្រឹងចំណេះដឹង និង ទទួលបានអ្វីៗថ្មីសម្រាប់ដើរឲ្យទាន់សម័យកាលដ៏សែនប្រកួតប្រជែងនេះបានឡើយ។

៤/ ប្រភពចំណូលមិនច្បាស់លាស់

អ្នកមានមានប្រភពរកលុយច្រើន មិនមែនតែមួយនោះទេ។ តែ នេះមិនមែនន័យអ្នកត្រូវធ្វើការងារពីរនោះទេ។ អ្នកអាចវិនិយោគបាន។

៥/ មានតែគម្រោង

មនុស្សរាល់គ្នាគួរតែមានគម្រោងច្បាស់លាស់និងអនុវត្តតាម។ មនុស្សខ្លះមិនដឹងសូម្បីតែចំណាយលើសពីចំណូលរបស់ពួកគេ៕ដោយ៖L.A.M)

អត្ថបទដែលជាប់ទាក់ទង