ក្តៅៗ!!! ពិភពលោកអបអរសាទរ ដែលរកឃើញថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺទឹកនោមផ្អែម

អន្តរជាតិ៖ លោកវិជ្ជបណ្ឌិត Denise Faustman នាយកមន្ទីរពេទ្យបិសោធន៍ Massachusette General Hospital នៅបូស្តុនបានបង្កើតឱ្យមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង អំពីលទ្ធផលវ៉ាក់សាំង BCG ត្រូវបានគេដាក់បង្ហាញកាលពីពេលថ្មីៗកន្លងមកនេះ ជាដំណាក់កាល ដែលយើងធ្វើការវិនិច្ឆ័យ ដើម្បីបង្ហាញជាការឆ្លើយបតបទៅនឹងជម្ងឺដ៏សំខាន់ ហើយវាជាគោលដៅដ៏ធំរបស់យើង ក្នុងការរកវិធីការពារជម្ងឺមួយនេះ ដែលបង្កក្តីព្រួយបារម្ភដល់មនុស្សទូទាំងពិភពលោក អស់រយៈពេលជាយូឆ្នាំមកហើយ យើងបានធ្វើការសាកល្បងជាថ្មីម្តងទៀត ជាមួយនឹងមនុស្សដែលមានជម្ងឺទឹកនោមផ្អែមប្រភេទទី១ អស់រយៈពេលច្រើនឆ្នាំមកហើយ។

នេះមិនមែនជាការសាកល្បងនោះទេ ជំនួសមកវិញ គឺយើងកំពុងតែព្យាយាមបង្កើតរបបដែលនឹងព្យាបាលជម្ងឺទឹកនោមផ្អែមកម្រិតខ្ពស់ នេះគឺជាការអះអាងរបស់លោកវិជ្ជបណ្ឌិត Denise។

លោកបញ្ជាក់ថា នេះជាការស្រាវជ្រាវថ្មីមួយ ដែលទើបនឹងបង្ហាញកាលពីពេលថ្មីៗនេះ លោកបានបន្តថា នេះគឺជាទំហំនៃការស្រាវជ្រាវទៅលើអ្នកមានអាយុក្នុងចន្លោះពី១៨ឆ្នាំទៅ៦០ឆ្នាំ និងត្រូវបានធ្វើការចាក់វ៉ាក់សាំងមួយនេះ ដែលជាវ៉ាក់សាំងចាប់ផ្តើមចាក់ចំនួន២ដង ក្នុងរយៈពេល៤សប្តាហ៍ ទើបចាក់ម្តងទៀត នៅក្នុងរយៈពេល៤ខែក្រោយមក។

ដំណឹងទាំងនេះ ត្រូវបានទស្សនាវដ្តីមួយឈ្មោះ Diabetes Care ធ្វើការផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយនេះ ទៅតាមការវិភាគកន្លងមក ដោយមនុស្សលោកយើងសព្វថ្ងៃនេះរងនៅផលបះពាល់ ជាពិសេសទាក់ទងលើកុមារតូចៗ ព្រមទាំងអ្នកកើតជម្ងឺទឹកនោមផ្អែមជាច្រើននាក់លើពិភពលោកយើងនេះ ដែលមានអាយុចន្លោះពី៥ ទៅ១៨ឆ្នាំ។

លទ្ធផលបានបង្ហាញមកថា ថ្នាំវ៉ាក់សាំងមានឈ្មោះថា (BCG) វាមានការបង្កើតអត្រាជួយកុមារតូចៗ ឱ្យរួចផុតពីគ្រោះថ្នាក់នេះបាន៕ ដោយៈ HSP (PC2)

 

អត្ថបទដែលជាប់ទាក់ទង