សង្ខេបរឿងចៅផ្កាប់ត្រឡោក ប្រភពពីប្រជុំរឿងព្រេងខ្មែរភាគទី២នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

រឿងចៅផ្កាប់ត្រឡោក

ក- ប្រភពរឿង

                        -ប្រភពៈ ប្រជុំរឿងព្រេងខ្មែរភាគទី២នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ[1]

                        – ប្រភេទៈ និទានកថាសង្គម

                        – កាលៈ ពេលវេលាមិនច្បាស់លាស់

                        -អាកាសៈ ទីកន្លែងមិនច្បាស់លាស់

-អ្នកនិពន្ធៈ មិនច្បាស់លាស់

                        -សង្ខេបរឿង

កាលពីព្រេងនាយ មានប្ដីប្រពន្ធមួយ មានកូនក្រមុំរូបឆោមល្អ ណាស់។ ពួកកំលោះជាច្រើន ស្ម័គ្រចិត្ដស្រលាញ់ បានប្រាប់ទៅឪពុក ម្ដាយឱ្យមកចូលស្ដីដណ្ដឹងកូនក្រមុំមហា សេដ្ឋីៗនោះក៏ព្រមឱ្យ ដោយ ឥតប្រកែកតែលោកមានធ្វើខសន្យាថា បើកំ់លោះឈ្មោះណាចង់បាន  ត្រូវសង់ផ្ទះប្រាំ ល្វែងតែមួយថ្ងៃឱ្យហើយ បើធ្វើមិនហើយសេដ្ឋីនោះ ផ្ដាច់មិនឱ្យកូនក្រមុំទេ។ កំលោះដទៃខូចខាតចំនួនជាច្រើននាក់​ដោយ ធ្វើផ្ទះមួយ ថ្ងៃមិនហើយ លោកសេដ្ឋី ក៏ផ្ដាច់មិនឱ្យ កូនក្រមុំ ។ ខណៈ មានកំលោះម្នាក់មានគំនិត មានឧបាយកលប្រាជ្ញាឈ្មោះថា ចៅផ្កាប់ ត្រឡោក ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់ឪពុកម្ដាយ ឱ្យទៅស្ដី ដណ្ដឹងកូនមហាសេដ្ឋីនោះ។ ឪពុកម្ដាយចៅផ្កាប់ត្រឡោក ចូលតាមផ្លូវ ទៅតាមច្បាប់​និងបាននិយាយចរចាគ្នាហើយបានលាបមកផ្ទះវិញព្រម ទាំងទទួលនូវខសន្យាលើកប្រាំល្វែង ក្នុងពេលមួយថ្ងៃ។ ក្រោយពីនោះ មក មហាសេដ្ឋីនិងភរិយា ក៏នាំគ្នាទៅមើល ជំនូននោះលើផ្ទះនោះ ឃើញសុទ្ធតែផ្លែឈើប្លែកៗ ប្រពន្ធ និយាយថា ៖ ជំនូននេះបានស៊ីទទេ ទៀតហើយ ។

ចៅផ្កាប់ត្រឡោក បានត្រៀមឈើ សំរាប់ផ្ទះប្រាំល្វែង ជាស្រេច ហើយនឹងបានពឹងពរអ្នកចេះជាងផ្ទះជាច្រើនដើម្បី ត្រៀមលើកផ្ទះក្នុង ពេលតែមួយថ្ងៃ។ ថ្ងៃមួយនោះចៅផ្កាប់ត្រឡោកបានពឹងអ្នកផងគ្នាជូន ទៅផ្ទះសេដ្ឋីនោះលុះបានឡើង ទៅដល់ផ្ទះលោកសេដ្ឋីៗសួរថា៖ ចៅឯង មកមានការអ្វី? ចៅផ្កាប់ត្រឡោក និយាយតប ជាមួយលោកមហា សេដ្ឋីដូចអ្វីដែលឪពុកម្ដាយវាបាននិយាយប្រាប់លោកមហាសេដ្ឋីបាន និយាយប្រាប់ពីទីន្លែងជាស្រេចហើយ​ ចៅផ្កាប់ត្រឡោកក៏បានលាវិល មកវិញ។ លុះព្រឹកឡើងខ្លះដឹងនឹងរទេះ ខ្លះលីសែង ដល់លើផ្ទះសេដ្ឋី ខ្លះ កាប់ដី ខ្លះជីករណ្ដៅសរសរតាមខ្នាត ទំហំផ្ទះ ប្រាំល្វែងខំធ្វើស្រុះស្រួល គ្នាមិនឈប់ ហើយបានស្រេចក្នុងវេលានោះរួចចៅផ្កាប់ត្រឡោកបាន ឡើងទៅលើផ្ទះសេដ្ឋី ក៏លត់ជង្គង់សំពះប្រគល់ ជូនផ្ទះឪពុកម្ដាយក្មេក ហើយវិលមកលំនៅវិញ ។

ចៅផ្កាប់ត្រឡោកបានរៀបការជាមួយកូនក្រមុំសមតាមចំណងរួចជាស្រេច។ដល់វេលាផ្សំដំណេកចៅផ្កាប់ត្រឡោកបានលាក់ត្រឡោក ដោយមិនមានអ្នកណាដឹងហើយក៏ដេកក្នុងផ្ទះជាមួយគ្នា។ លុះព្រឹក ឡើងនាងខ្សឹបប្រាប់ម្ដាយតាម ដំណើររឿងប្ដីសព្វគ្រប់។ នាងសុំលែងប្ដី នាងព្រោះប្ដី មិនមែនដូចបុរសដទៃ។ ឪពុកម្ដាយនាងក៏សងបណ្ណាការ គ្រប់ចំនួន ដឹកមកប្រគល់មកឱ្យក្រុមគ្រួសារចៅផ្កាប់ត្រឡោកវិញ។ តែ ចៅផ្កាប់ត្រឡោក ធ្វើឬកកិរិយាសញ្ជប់សញ្ជឹង ហាក់ដូចជា មិនអស់ អាល័យនឹងប្រពន្ធពន់ពេក ក៏សុំមហាសេដ្ឋី ដេកជាមួយប្រពន្ធមួយ យប់ទៀតសិនចាំព្រឹកព្រាងៗ នឹងវិលមកផ្ទះវិញ ។ លុះព្រឹកឡើង នាង ប្រញាប់ ប្រាប់ឪពុកម្ដាយនាងថា ខ្ញុំឈប់លែងប្ដីហើយ សូមម៉ែឃាត់ កុំឱ្យគាត់ទៅអីណា។ ឪពុកម្ដាយដឹងរឿងសព្វគ្រប់ហើយ ពួកគេក៏រស់ នៅជួបជុំគ្នា។ ក្រោយពីឪពុកម្ដាយស្លាប់ ចៅផ្កាប់ត្រឡោក ក៏ត្រូវបាន​ព្រះមហាក្សត្រទ្រង់តែងតាំងជាសេដ្ឋីស្នងត្រកូលអស់មួយជីវិត ។

[1] ប្រជុំរឿងព្រេងខ្មែរភាគទី២ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពឆ្នាំ២០០៩ ទំព័រទី២៨

ប្រភព៖សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

អត្ថបទដែលជាប់ទាក់ទង