និមន្តព្រះសង្ឃធ្វើពិធីប្រោះ​ទឹក​បំព្រំលែងសត្វអណ្តើក និងទន្សង ចំនួន៥៨៨ក្បាល នៅភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ និមន្តព្រះសង្ឃធ្វើពិធីប្រោះព្រំប្រលែងសត្វអណ្តើក និងទន្សង ចំនួន៥៨៨ក្បាល ក្នុងតំបន់អភិរក្សសត្វព្រៃក្នុងអាងត្រពាំងថ្មត្រូវថ្ងៃសីលនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅស្រុកភ្នំស្រុក។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ ស្នងការរងទទួលផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលវេលាម៉ោង៩,៣០នាទីយប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតភូមិថ្មីឃុំ.ស្រុកម៉ាឡៃកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបង្ក្រាបឃាត់រថយន្ត១គ្រឿងធុនតូចយូតាតាកូម៉ា ពាក់ស្លាក់លេខបន្ទាយមានជ័យ2A.7282ដែលដឹកសត្វព្រៃ២ប្រភេទទំងន់៧២១គីឡូក្រាមមានសត្វអន្សងចំនួន៧០ក្បាលស្មើទំងន់៣៥១គីឡូក្រាម សត្វអណ្តើក៦១៨ក្បាលទំងន់៤០៦គីឡូក្រាមនិងឃាត់អ្នកបើកបររថយន្តម្នាក់ឈ្មោះ សោម កែវ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិវាលហាត់ឃុំ.ស្រុកម៉ាឡៃ។

លោក តេង សម័យ ព្រៈរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រោយពេលដែលកម្លាំងនគរបាលជំនាញឃាត់រថយន្ត១គ្រឿងដឹកសត្វព្រៃនិងអ្នកបើកបររថយន្តម្នាក់បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពគឺស៊ីឈ្នួលបើកបររថយន្តដឹកសត្វព្រៃអោយឈ្មោះ ជីម និងឈ្មោះ ភ័ណ ជាឈ្មួញសត្វព្រៃរស់នៅភូមិ.ឃុំបឹងបេងស្រុកម៉ាឡៃក្នុង១ជើងតំលៃ១០ម៉ឺនរៀល។

ដែលរកស៊ីរយៈពេលជាង១ឆ្នាំមកហើយដឹកនាំចូលពីថៃមកកម្ពុជាតាមច្រករបៀងក្បែរវត្តឡងខង និងច្រករបៀងអរប៉នៅជិតវត្ត៩៣និងច្រករបៀងជិតរោងវែងស្ថិតភូមិសាស្គ្រស្រុកម៉ាឡៃ ក្នុងគោលដៅដឹកចេញពីភូមិសាស្គ្រខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តបាត់ដំបងទៅភ្នំពេញ ក្រោយពេលឃាត់រថយន្ត១គ្រឿងដឹកសត្វព្រៃនិងអ្នកបើកបរម្នាក់ក្រោយពេលសាកសួរហើយត្រូវបានចាត់ការតាមច្បាប់។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រោយពេលដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបបទល្មើសសត្វព្រៃមានសត្វសន្សោងនិងអណ្តើកចំនួន៥៨៨ក្បាលមានទំងន់៧២១គីឡូក្រាមត្រូវបាននាំយកទៅតំបន់អភិរក្សអាងត្រពាំងថ្មស្រុកភ្នំស្រុកដោយនិមន្តព្រៈសង្ឃប្រោះ​ទឹក​បំព្រំហើយដោះលែងអោយមានសេរីភាព៕Sao Nov

អត្ថបទដែលជាប់ទាក់ទង