រន្ធត់ណាស់!! គ្រោះថ្នាក់ចរាចរណ៍ពីករណី បង្កដោយរថយន្តខ្មែរ ក្នុងទឹកដីថៃ

ប្រទេសថៃ៖ (ព័ត៌មានបឋម)មានហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ពីករណីផ្សេងគ្នារវាងរថយន្តRX300ពណ៍ស្ក ពាក់ផ្លាកលេខ2Q2924 របស់ខ្មែរយើងបុកជាមួយរថយន្តម៉ាហ្វត ពណ៌ស របស់ថៃ និងរវាងរថយន្តសាំយ៉ុងបុកជាមួយម៉ូតូទ្រីម ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងខេត្តត្រាត ប្រទេសថៃ ប៉ុន្តែគេនៅមិនដឹងថា មានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះនៅឡើយទេ គ្រាន់តែដឹងថាភាគីទាំងអស់បានដោះស្រាយចប់ហើយ ដោយសមត្ថកិច្ចនៅក្នុងប្រទេសថៃ។

បើយោងតាមប្រភពព័ត៌មានពីព្រំដែនខ្មែរថៃច្រកថ្មដា ក្នុងឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានអោយដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទី១ គឺរថយន្តខ្មែរយើងម៉ាកRX300ចេញតាមច្រកថ្មដា ទៅបុកជាមួយរថយន្តរបស់ថៃ ខណៈពេលឡើងលើផ្លូវជាតិដែលទើបឆ្លងផុតពីទឹកដីខ្មែរយើងតែប៉ុណ្នោះ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ទី២ គឺរថយន្តម៉ាកសាំយ៉ុង បុកជាមួយម៉ូតូឌ្រីម ភាគីទាំងពីរនេះជាជនជាតិខ្មែរដូចគ្នាបើកបរបង្កគ្រោះថ្នាក់ក្នុងទឹកដីថៃ ដែលចេញតាមច្រកថ្មដាដូចគ្នា៕S.P.R(L.A.M)

អត្ថបទដែលជាប់ទាក់ទង