រូបមន្ត ៣យ៉ាង!!! ដែលព្យាបាលជម្ងឺរើម បែបធម្មជាតិ

សុខភាព៖ ជម្ងឺរើម ជាប្រភេទជម្ងឺដែលបង្កឡើងដោយវីរុសឈ្មោះ Herpes Simplex Virus (HSV) មាន ២ប្រភេទ គឺប្រភេទ HSV-1 ជាមូលហេតុចម្បងនៃជម្ងឺរើមដែលកើតនៅលើស្បែកផ្នែកខាងលើដូចជា ភ្នែក តួខ្លួន នៅជុំវិញមាត់ និងបបូរមាត់ វាអាចឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ និងប្រភេទ HSV-2 វាកើតនៅត្រង់ប្រដាប់ភេទ ហើយវាអាចឆ្លងបានតាមរយៈការរួមភេទ។

ការព្យាបាលជម្ងឺរើមបែបធម្មជាតិៈ

  • វិធីទី១. ការព្យាបាលជម្ងឺរើម ត្រូវប្រើស្លឹកម្ជុលពេជ្រស្រស់ ១៥-២០សន្លឹក បុកលាយជាមួយស្រា ២៨ដឺក្រេ ហើយយកមកបិទឱ្យសព្វត្រង់កន្លែងដែលកើតរើម ក្នុងមួយថ្ងៃ ២-៣ដង ធ្វើបន្តបន្ទាប់គ្នារាល់ថ្ងៃ ហើយត្រូវយកស្លឹកម្ជុលពេជ្រស្រស់ៗប្រហែល ១៥-២០សន្លឹកទៀត បុកលាយជាមួយទឹកអង្ករកន្លះពែងកាហ្វេ ផឹកក្នុងមួយថ្ងៃ ២ដង មុនពេលអាហារដើម្បីបន្សាបជាតិពុល។
  • វិធីទី២. ដាក់លាយជាមួយ ស្លឹកវល្លិយាវ ១០សន្លឹក។ ស្លឹកម្លូ ៣-៥សន្លឹក។ ប្រទាលកន្ទុយក្រពើបកយកតែសាច់ ២សន្លឹក។ស្លឹក Clinacanthus nutans ១-២ក្ដាប់ដៃ។ ស្លឹកត្រចៀកក្រាញ់សមុទ្រ ២-៣សន្លឹក។ អង្ករតំណើបត្រាំទឹកបន្តិច និងទឹកស្អាត ១-២កែវ។ បន្ទាប់មកលាងឱសថទាំងអស់នេះឱ្យស្អាត រួចហើយយកទាំងអស់ទៅក្រឡុក រួចហើយយកមកលាបនៅត្រង់កន្លែងដែលកើតរើម ប្រសិនបើនៅសល់ត្រូវក្លាសេទឹកកកទុក។
  • វិធីទី៣. ស្លឹក Clinacanthus nutans ១០-២០សន្លឹក។ យកមកបុកជាមួយស្រាស ឬទឹកក្រូចឆ្មា។ បន្ទាប់មកក្រឡុកយកទឹកមកផឹក ឬយកមកលាបនៅត្រង់កើតរើម ហើយកាករបស់វាយកមកបិទត្រង់ដែលកើតរើម។

ប្រសើបើបងប្អូនណាកើតរើមញឹកញាប់ មានឱ្យជ្រើសរើស ៣ រូបមន្ត បងប្អូនជ្រើសយកមួយណាសូមសាកល្បងធ្វើទាំងអស់គ្នា ធានាថាបាត់តែម្ដង៕ ដោយៈ HSP (PC2)

អត្ថបទដែលជាប់ទាក់ទង