លិខិតមិត្តអ្នកអាន៖ អ្នកជួយសង្រ្គោះក្លាយជាជនល្មើស ឯជនល្មើសក្លាយជាជនរងគ្រោះឬ?

គេមិនយល់ទាល់តែសោះថា ហេតុអ្វីបានជានៅកម្ពុជាយើង គេនិយមធ្វើឲ្យអ្នកជួយសង្រ្គោះក្លាយជាជន ល្មើស ឯជនល្មើស ក្លាយជាជនរងគ្រោះ? ជាក់ស្តែងដូចករណី គណបក្សនយោបាយមួយ ដែលត្រូវ បានរំលាយដោយតុលាការកំពូល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែអតីតប្រធានរបស់បក្សនេះ ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តខុសច្បាប់។

ប៉ុន្តែ តាំងពីមុនគណបក្សនេះ ត្រូវបានរំលាយ ទាំងសកម្មជន ទាំងអ្នកគាំទ្រ និងប្រធានបក្សនេះ បានដើរបំពាក់មនោគមន៍វិជ្ជា ឲ្យពលរដ្ឋស្អប់ និងរើសអើងបក្សកាន់អំណាច ជាពិសេសសម្តេចតេជោហ៊ុន សែន ដោយប្រើមធ្យោបាយគ្រប់រូបភាព។ ពួកគេធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋភ្លេចការឈឺចាប់ ការពីអតីតកាល ដែលពួកគេរស់នៅ ក្នុងរបបខ្មែរក្រហម ជីវិតមិនស្មើនឹងសត្វផងនោះ។

ពួកបក្សប្រឆាំង បានខិតខំរិះរកគ្រប់មធ្យោបាយ ទាំងជេរប្រមាថ ទាំងរិះគន់បែបវាយប្រហាមកលើរាជ រដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ដោយគ្មានញញើត ។ពួកគេមានសេរីភាពពេញទី ក្នុងការវាយប្រហារាជរដ្ឋាភិបាល ដោយគ្មានឧបស័គ្គ ហើយរាល់ការវាយប្រហាររបស់ពួកគេ គេកម្រ ឃើញ មានការវាយពីសមាជិកបក្សកាន់អំណាច លើកលែងអ្នកនាំពាក្យឬសម្តេចនាយករដ្ឋមន្រ្តី ហើយ ប្រសិនបើសកម្មជន ឬសមាជិកបក្សកាន់អំណាចរូបណាសរសេរសាររិះគន់បក្សប្រឆាំងវិញ អ្វីដែលគេ ឃើញ គឺការឆ្លើយតបទាំងកំរោល និងគ្មានសីលធម៌ពីអ្នកគាំទ្រ ឬសមាជិកបក្សប្រឆាំងគ្មានបន្ធូរដៃ។

ក្រៅពីសកម្មជនបក្សប្រឆាំង ក៏នៅមានអង្គការសង្គមស៊ីវិល សហគមន៍អន្តរជាតិ និងប្រទេសមហា អំណាច មួយចំនួនចូកមកលូកដៃដែរ។ ពួកគេលើកឡើងថា បក្សកាន់អំណាចគាបសង្កត់សេរីភាព បក្ស ប្រឆាំង បក្សប្រឆាំង ជាកបកហសរងគ្រោះ ឯបក្សកាន់អំណាច ជាបក្សល្មើសទៅវិញ។ ការលើក ឡើងរបស់ពួកគេ បានបំភ្លេចអតីតកាកដ៏ឈឺចាប់របស់កម្ពុជាជិត៣០ឆ្នាំគឺពីដើមទសវត្សរ៍៧០ ដល់ ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាបញ្ចន់សង្រ្គាម ទើបកម្ពុជាមានឯកភាពទឹកដីតែមួយ។ ពួកគេបានបំភ្លេចភាព ខ្មៅ ងងឹតនៃរបបខ្មែរក្រហម ពួកគេបំភ្លេចការខិតខំពុះពាររបស់គណបល្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោហ៊ុនសែនក្នុងការស្វែងរកសន្តិភាព ១០០% ជូនលម្ពុជា។

ពួកគេញុះញង់ឲ្យប្រជាពលរដ្ឋបំភ្លេចការ ឈឺចាប់របស់ខ្លួន ហើយងាកមកប្រឆាំងរាជរដ្ឋាភិបាលវិញ។ គឺពួកគេធ្វើយ៉ាងបង្វិលស្ថានការណ៍ ឲ្យអន្តរជាតិមើលមកឃើញថា បក្សប្រឆាំងគឺជាជនរងគ្រោះ ឯបក្ស កាន់អំណាចដែលជាបក្សជួសង្រ្គោះជីវិតប្រជាជនពីរបបវាលពិឃាដ និងមានគុណបំណាច់មហាសាល បែរជាក្លាយជាជនល្មើសទៅវិញ។ មិនតែប៉ុណ្ណេះ ពួកគេថែមទាំងឲ្យអន្តរជាតិ ថ្កោលទោសរាជរដ្ឋាភិ បាលខ្លួនទៀតផង ពួកគេមិនព្រមឈ្វេងយល់សោះថា តើនៅប្រទេសណាខ្លះ ដែលបក្សប្រឆាំងមាន សិទ្ធិប្រឆាំងឬប្រមាថរាជរដ្ឋាភិបាល ឬស្រែកឲ្យបរទេសផ្តាច់ជំនួយមកជួយប្រទេសខ្លួនដូច បក្សប្រឆាំង នៅកម្ពុជានោះ?

តើគេចង់ធ្វើឲ្យអ្នកជួយសង្រ្គោះ(សម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា)ទៅជាជនល្មើស ឯជនល្មើស (មេបក្សប្រឆាំង ដែលធ្វើខុសច្បាប់)ក្លាយជាជនរងគ្រោះឬ? ព្រោះម្តងហើយម្តងទៀត ប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា បញ្ហាចាប់ខ្លួនមេបក្សប្រឆាំងថ្មី(លោកកឹមសុខា) និងការចេញសាកលក្រមកំបាំងមុខផ្តន្ទាទោសលោកសម រង្សី គឺជារឿងរបស់តុលាការ ដែលពាក់ព័ន្ធ នឹងទោសព្រហម្មទណ្ឌ មិនមែនជារឿងនយោបាយទេ។ បក្សកាន់អំណាច និងរាជរដ្ឋាភិបាល គ្មានសិទ្ធិលូកដៃ ឬអន្តរាគមន៍ រំលោភលើច្បាប់បានទេ។

ទោះជាយ៉ាងនេះក្តី ក៏មេបក្សប្រឆាំង អ្នកគំាទ្រ និងសកម្មជនបក្សប្រឆាំងជ្រុលនិយមមួយចំនួន ទំាងយល់អំពីច្បាប់ ទំាងមិនយល់អំពីច្បាប់ នៅតែធ្វើមិនដឹងមិនលឺ ធ្វើមិនយល់ចំពោះច្បាប់នៅកម្ពុជា។ ពួកគេ នៅ តែរិះគន់តុលាការដោយការប្រមាថថា ការអនុវត្តច្បាប់របស់តុលាការ ឬរបស់ក្រសួងយុត្តិធម៌ គឺជារឿងនយោបាយ ឬថាជាការធ្វើតាមបញ្ជារបស់អ្នកនយោបាយទៅវិញ។

ជសំណូមពរ យើងសូមស្នើថា អន្តរជាតិក្តី មេបក្ស ឬសកម្មជនបក្សប្រឆំាងក្តី ធ្វើយ៉ាង កុំឱ្យគណបក្សប្រជាជន កម្ពុជា ជាពិសេសសម្តេចហ៊ុន សែន ដែលជាអ្នកជួយសង្រ្គោះប្រទេសពីរបបដ៏ព្រៃផ្សៃយង់ឃ្នង ប៉ុល ពត ជាអ្នកបញ្ចប់សង្រ្គាមរ៉ុារ៉ៃ នៅកម្ពុជា ជាអ្នកធ្វើឱ្យកម្ពុជា មានសន្តិភាព១០០% និងមានការអភិវឌ្ឍនៅកម្ពុជា ក្លាយទៅជាជនល្មើស ដោយសារតែមហិច្ឆតានយោបាយ របស់បក្សប្រឆាំង ឯបក្សប្រឆាំង ជាជនល្មើស (ប្រព្រឹត្តខុសច្បាប់) ទៅជាជនរងគ្រោះ។(លិខិតមិត្តអ្នកអាន)

 

អត្ថបទដែលជាប់ទាក់ទង