ដឹងការពិតហើយករណីខ្មែរយើងបើកបរបង្ករគ្រោះថ្នាក់ចរាចរណ៏ នៅក្នុងទឹកដីថៃ

ពោធិសាត់៖ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ចំនួនពីរករណីបន្តរបន្ទាប់គ្នាក្នុងថ្ងៃតែមួយនៅលើទឹកដីថៃ ដែលបង្ករឡើងដោយរវាងរថយន្តថៃបុកជាមួយរថយន្តខ្មែរ និងរវាងរថយន្តខ្មែរបុកជាមួយម៉ូតូខ្មែរ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ មកដល់ថ្ងៃទី៣នេះ ដឹងការពិតហើយក្រោយសមត្ថកិច្ចផ្តល់ព័ត៏មានជាក់លាក់រួចមក។

បើយោងតាមរបាយការណ៏ពីសមត្ថកិច្ចថៃបានអោយដឹងថា ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៏ទី១កើតឡើងនៅវេលាម៉ោង១១ៈ៤៨នាទីថ្ងៃត្រង់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ចំណុចហួសកងរយប្រម៉ាណ៣០០ម៉ែត្រ នៅលើផ្លូវជាតិថៃ ជិតព្រំដែនខ្មែថៃ ក្នុង ស្រុកមឿង ខេត្ត ត្រាត ប្រទេសថៃ ឈមនិងស្រុកវាលវែង ខេត្តពោធិ៍សាត់ខ្មែរយើង ដែលបង្ករឡើងដោយរថយន្តម៉ាកសាំយ៉ុង (ទួរីស)ពាក់ផ្លាកលេខ2AI 21 44 ពណ៏ស បុកជាមួយម៉ូតូម៉ាកឌ្រីម ផលិតឆ្នាំ២០១៦ ពណ៏ខ្មៅ បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួនពីរនាក់ ខាងភាគីម៉ូតូត្រូវបានបញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃ ដោយរថយន្តបង្ករ និងម៉ូតូបញ្ជួនយកមកទឹកដីខ្មែររងចាំការដោះស្រាយនៅពេលកក្រោយ។

នៅក្នុងរបាយការណ៎អោយដឹងថាជនរងគ្រោះមានឈ្មោះ សេង ថៃ ភេទ ប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់និងម្នាក់ទៀតឈ្មោះ ខួច ភេទ ប្រុស អាយុ១៨ឆ្នាំដូចគ្នា ទាំងពីរនាក់រស់នៅក្នុងឃុំ អន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិសាត់។

ដោយឡែកហេតុការណ៌គ្រោះថ្នាក់ចរាចរណ៏ទី២ កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ចំណុចទល់មុខដេរប៉ូប្រេងលើផ្លូវជាតិថៃពីខេត្តត្រាត ភ្ជាប់ទៅខេត្តកោះកុងខ្មែរយើង បង្ករឡើងដោយរថយន្តម៉ាកឡិចស៊ីសRX300 ពណ៏ទឹកមាសពាក់ផ្លាកលេខភ្នំពេញ2Q2924របស់ខ្មែរ បើកបរដោយឈ្មោះ ភិន ភារុន ភេទប្រុសរស់នៅក្នុងក្រុងពោធិសាត់ដោយក្នុងរថយន្តមានគ្នាចំនួន៦នាក់ បើកឡើងផ្លូវទៅបុកជាមួយរថយន្តថៃម៉ាកហ្វត ពណ៌ស មិនស្គាល់ផ្លាកលេខបណ្តាលអោយខូចខាតរថយន្តទាំងសងខាងមិនមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។

នៅក្នុងរបាយការណ៌បញ្ជាក់ថាក្រោយកើតហេតុភ្លាមៗដោយការភ័យខ្លាចបងប្អូនខ្មែរទាំង៦នាក់ បានឡើងជិះរថយន្តផ្សេងចូលមកទឹកដីខ្មែរយើងរហូតដល់ខេត្តពោធិសាត់តែម្តង។

ចំពោះរថយន្តបង្ករគ្រោះថ្នាក់ទាំងពីរគ្រឿងត្រូវបានប៉ូលីសថៃយកទៅរក្សាទុកនៅអធិការប៉ូលីសស្រុកមឿង ខេត្តត្រាតប្រទេសថៃ រងចាំភាគីខ្មែរចូលខ្លួនទៅដោះស្រាយ។

ពាក់ព័ន្ធហ្នឹងករណីគ្រោះថ្នាក់ចរាចរណ៏ទីពីរនេះ ខាងនគរបាលការពារព្រំដែនវីរ៨២៥ កំពង់ធ្វើការទំនាក់ទំនងរកម្ចាស់រថយន្តដើម្បីជួនទៅដោះស្រាយក្នុងទឹកដីថៃ៕S.P.R(L.A.M)

អត្ថបទដែលជាប់ទាក់ទង