អ្នកមិនទៅបោះឆ្នោត ស្មើនឹងធ្វើឃាតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

តាមការសង្កេតរបស់យើង មួយរយៈចុងក្រោយនេះ ខណៈពេល គ.ជ. ប ចាប់ផ្តើមប្រកាសឱ្យគ្រប់គណបក្សនយោបាយ ដែលមានបំណង ឈរឈ្មោះបោះឆ្នោតប្រកួតប្រជែង ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ អតីតមេបក្សប្រឆាំង ដែលត្រូវតុលាការផ្តន្ទាទោស ក្នុងសំណុំរឿងព្រហ្មទណ្ឌ និងដែលគណបក្សរបស់ខ្លួន ត្រូវបានរំលាយដោយអំណាចតុលាការកំពូលនោះ ហើយអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនំាទៅវិញ។

ការមិនទៅបោះឆ្នោត ឬទៅបោះឆ្នោត គឺជាសិទ្ធិសេរីភាព របស់មនុស្សម្នាក់ៗ ក្នុងការសម្រេចចិត្ត។ ការមិនទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ គឺជាសំឡេងមួយ ការទៅបោះឆ្នោត គឺជាសំឡេងមួយ ប៉ុន្តែការមិនទៅចូលរួមបោះឆ្នោត គឺមានន័យថា ពលរដ្ឋខ្លួនឯង បានបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន ដែលខ្លួនស្រលាញ់។

ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត របស់អតីតមេបក្សប្រឆាំង សម រង្សី និងការមិនទៅចូលរួមរបស់ប្រជាពលរដ្ឋ គឺមានន័យស្មើនឹងការយកអាវុធនយោបាយ មកធ្វើឃាតប្រល័យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបក្សប្រឆាំងខ្លួនឯង។ អតីតមេបក្សប្រឆាំង ដែលមានមហិច្ឆតានយោបាយ ក្នុងការដណ្តើមអំណាច និងដែលមានបរទេសនៅពីក្រោយខ្នងនោះ គួររកវិធីល្អជាងនេះ ក្នុងការរួមចំណែក កសាងប្រទេសជាតិ ជាជាងញុះញង់ រារាំងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ រារាំងការលូតលាស់ធំធាត់ របស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ព្រោះជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច (បក្សប្រជាជនកម្ពុជា) មិនបាន ឬមិនដែលទាល់តែសោះរារាំងប្រជាពលរដ្ឋ មិនឱ្យទៅចូលរួមបោះឆ្នោតនោះទេ។ ផ្ទុយទៅវិញ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា នៅតែទទូចឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ទៅចូលរួមបោះឆ្នោត ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់។

នៅទីនេះ យើងចង់សួរថា ក្រៅពីពាក្យញុះញង់ ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ក្រៅពីពាក្យថា ប្រជាធិបតេយ្យ តើលោក សម រង្សី អតីត មេបក្សសង្រ្គោះជាតិ មានពាក្យអ្វីល្អជានេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស ឬទេ? បើអតីតមេបក្សប្រឆាំងរូបនេះ ពិតជាស្រលាញ់ជាតិ ពិតជាចង់អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែ ជឿនលឿន លោកគួរតែចូលរួមជាមតិយោបល់ រិះគន់ក្នុងបំណងស្ថាបនា មិនមែនរិះគន់ក្នុងន័យបន្តុះ បង្អាប់ ឬជេរប្រមាថនោះទេ។ លោកសម រង្សី ខ្លួនឯង ក៏គួរតែយល់ដែរថា ប្រទេសជាតិមួយ អាចរីកចម្រើនទៅបាន មិនមែនអាស្រ័យលើតែលទ្ធិប្រជាធិបតេយ្យតែមួយមុខនោះទេ។ ប្រទេសលើសកលលោក
មួយចំនួន គ្មានលទ្ធិប្រជាធិបតេយ្យ ក៏គេអភិវឌ្ឍន៍ប្រទេសបានដែរ។ សំខាន់ឱ្យតែប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ក្នុងការរស់នៅ ការធ្វើអាជីវកម្ម ប្រកបការងារ ប្រកបដោយភាពសុខដុមរមនា។

អ្វីទៅជាសេរីភាព អ្វីទៅជាប្រជាធិបតេយ្យ? សេរីភាព មានន័យថា ប្រជាពលរដ្ឋមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាង ឯប្រជាធិបតេយ្យគ្រាន់តែជាលទ្ធិមួយបង្កើតឡើងដោយសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់អំណាចប្រជាពលរដ្ឋ។ តែលទ្ធិប្រជាធិបតេយ្យ ដែលមានន័យថា រដ្ឋត្រូវគិតពីរាស្រ្តជាធំ មិនមែនមានន័យថា ពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាង ដូចសេរីភាពនោះទេ ហើយបើនិយាយពីសេរីភាព ប្រជាពលរដ្ឋខ្មែរ មានសេរីភាព តាំងពីថ្ងៃ៧មករា ឆ្នាំ១៩៧៩មក ឯលទ្ធិប្រជាធិបតេយ្យ ក៏កម្ពុជា មានតាំងពីឆ្នាំ១៩៨៥ មកដែរ ដែលកាលនោះសមមិត្ត ហ៊ុន សែន (សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន) ជាប្រធានក្រុមប្រឹក្សារដ្ឋ បានបង្កើតឱ្យមានទីផ្សារសេរីរួចទៅហើយ។ ការបង្កើតទីផ្សារសេរី គឺមានន័យថា រដ្ឋាភិបាលកាលនោះ បានគិតគូរយ៉ាងហ្មត់ចត់បំផុត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ផ្ទុយមកវិញ ពាក្យប្រជាធិបតេយ្យ ត្រូវបានគេយកមកបោកប្រាស់ ប្រជាជនកម្ពុជា ក្នុងអំឡុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺអំឡុងពេលកាន់អំណាចរបស់ពួកខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត, អៀង សារី, ខៀវ សំផន, និងនួន ជា។ ពួកគេបានយកស្លាកយីហោ ប្រជាធិបតេយ្យ (កម្ពុជាប្រជាធិបតេយ្យ) ក្លែងក្លាយមកប្រើប្រាស់បន្លំភ្នែកអន្តរជាតិ និងប្រជាជនឯង។ មិនតែប៉ុណ្ណោះ ពួកកម្ពុជាប្រជាធិបតេយ្យ ថែមទំាងបានធ្វើឱ្យប្រជាជនខ្មែរ ជាង១លាននាក់ស្លាប់ ដោយការបង្អត់បាយ ស្លាប់ដោយការខ្វះថ្នាំពេទ្យព្យាបាល ស្លាប់ដោយការចោទថាខ្មាំង យកទៅសម្លាប់ ស្លាប់ដោយការធ្វើការហួសកម្លាំងជាដើម៕

ចំពោះលេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានដូចខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង