កសិករនៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ចិញ្ចឹមមាន់ស្រែយកសាច់ លក់ឱ្យចំណីធម្មជាតិ៣ខែបានទទួលផល មានម៉ូយកុម្ម៉ង់ទិញច្រើន

កំពង់ឆ្នាំង៖ កសិករវ័យក្មេងម្នាក់ក្រោយពីរៀនចប់ទទួលបានបរិញ្ញា័ត្រពីសាកលវិទ្យាល័យ កសិកម្ម ជំនាញផ្នែកពេទ្យសត្វមក គាត់បានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែយកសាច់លក់ដោយផលិតចំណីធម្មជាតិឲ្យមាន់ស៊ី
គឺចិញ្ចឹម៣ខែទទួលផលបានមាន់មួយៗ មានទម្ងន់ពី១,៥០ ទៅ១,៨០គីឡូក្រាម ហើយមានម៉ូយមកកំម៉ង់ទិញច្រើនគឺចិញ្ចឹមមាន់នៅតិចលក់អោយគេមិនទាន់ឡើយដោយទាមទារឲ្យគាត់ពង្រីកមុខរបរនេះឲ្យធំថែមទៀត ។

លោក ណក់ ផល្លី អាយុ៣០ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ នៅក្នុងភូមិដំណាក់ព្រីង ឃុំស្វាយជុកស្រុកសាមគ្គីមានជ័យ និងជាអតីតនិសិត្សសាកលវិទ្យាល័យកសិកម្មចំការដូង បាននិយាយឲ្យដឹងថា៖

លោកបានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែយកសាច់លក់ រយះពេលជិត២ឆ្នាំហើយ ដោយមានទ្រុងមាន់ធំៗទំហំ១០ម គុណ៦០ម ចំនួន២ខ្នង និងមានមាន់ស្រែកំពុងចិញ្ចឹមចំនួនជាង៣ពាន់ក្បាល ដោយកាលពីខែមេសាពេលចូលឆ្នាំខ្មែរមុននេះលោក បានលក់មាន់ចេញអស់ជាង២ពាន់ក្បាលទៅហើយ។

លោក ណក់ ផល្លី បានអោយដឹងទៀតថរៀបចិញ្ចឹមមាន់ស្រែនេះ គឺជាដំូងលោកបានទិញកូនមាន់ស្រែដែលមានអាយុ៣អាទិត្យពីអ្នកស្រុកនៅតាមមូលដ្ឋាន ដោយមានតម្លៃក្នុង១ក្បាល៤៥០០រៀល មកចិញ្ចឹមថែបំប៉ន
នៅក្នុងទ្រុង។ ដោយអោយចំណីគ្រាប់ៗការ៉ុងទិញពីទីផ្សារអោយវាស៊ីតិចតួចតែប៉ុណ្ណោះ ហើយភាគច្រើនលោកផលិតចំណីធម្មជាតិដោយខ្លួនឯងអោយមាន់ស៊ីទើបវាឆាប់ធំធាត់ ។ ចំណីធម្មជាតិដែលលោកផលិតនោះមាន ពោត សណ្តែក សៀង ម្សៅត្រី កាស់ស្យូម បាស់ស្មិច យកមកកិនលាយជាមួយកន្ទក់អោយមាន់ស៊ី គឺអោយវាស៊ីក្នុងរយៈពេល៣ខែគឺវានឹងធំធាត់ ដែលបើមាន់ឈ្មោលក្នុង១ក្បាលវាមានទម្ងន់ ពី១,៦០ ទៅ១,៨០គីឡូ ចំណែក
មាន់ញីវាមានទម្ងន់១ក្បាលៗ ១,៤០ ទៅ១,៦០គីឡូ។

លោក ណក់ ផល្លី បានបញ្ជាក់ឲ្យដឹងថាការចិញ្ចឹមមាន់មិនងាយស្រួលឡើយដោយត្រូវមានដើមទុនច្រើន ត្រូវរៀនបច្ចេកទេសចិញ្ចឹម ត្រូវចេះផលិតចំណីធម្មជាតិ និងមានអ្នកថែទាំឲ្យចំណីវាស៊ី ទឹកវាផឹកជាប្រចាំ និងក៏ត្រូវចាក់
វាំក់សាំងអោយវាទៅតាមដំណាក់កាលវាធំ និងនៅពេលវាមានជម្ងឺជាដើម គឺគ្មានពេលទំនេរឡើយ មិនតែប៉ុណ្ណោះ ក៏ត្រូវការជួលកម្មករ៣ទៅ៤នាក់ អោយជួយធ្វើការនេះផងដែរទើបអាចចិញ្ចឹមវាបាន។

ដោយឡែក នៅពេលលក់ចេញយើងអាចលក់បានតម្លៃក្នុង១គីឡូ ពី១៥០០០រៀលទៅ ១៦០០០រៀលដោយមានម៉ូយនៅលក់ទីផ្សារ រម៉ូយធ្វើម្ហូបការ មកទិញដល់កសិដ្ឋាន ។ ទន្ទឹំមគ្នានេះដែរ ក៏មានក្រុមហ៊ុនមួយនៅ
ភ្នំពេញបានកុុម្ម៉ង់ទិញមាន់ស្រែនេះក្នុង១ថ្ងៃៗ ២០០ក្បាលប៉ុន្តែលោកមិនទាន់ហ៊ានទទួលទេ ដោយលោកនឹងត្រូវពង្រីកមុខរបរដូវនេះ៣ដងទៀតក្នុងរយពេល៦ខែទៀត ទើបទទួលការកំម៉ង់ទិញរបស់ក្រុមហ៊ុននេះបាន៕ ដោយ៖ (SPR)

  

អត្ថបទដែលជាប់ទាក់ទង