អភិបាលរងស្រុកស្ទោង ចុះធ្វើការផាកពិន័យរថយន្តយក្សដឹកសំរាមមកចោលនៅចំណុចស្ពានគោល តាមបណ្តោយផ្លូវជាតិលេខ៦

កំពង់ធំ៖ ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកមន្ត្រីការិយាល័យបរិស្ថាននិងនាយប៉ុស្តិ៍រដ្ឋបាលកំពង់ចិនជើង និងកម្លាំងប្រជាការពារ ចុះធ្វើការផាកពិន័យរថយន្តយក្សដឹកសំរាមមកចោលតាមផ្លូវជាតិលេខ៦ នៅចំណុចស្ពានគោល ដែលធ្វើឱ្យខូចសោភ័ណភាព ដោយឲ្យកើបយកវិញយកទៅចោលនៅអាងសំរាមនៅក្រោយវត្តអពិលទ្រាំង។KTR

អត្ថបទដែលជាប់ទាក់ទង