ចំណេះដឹងថ្មីទៀតហើយ នេះជារបៀបធ្វើនំត្នោតខ្មែររបៀបធ្វើនំត្នោត (ងាយៗ)

នៅប្រទេសកម្ពុជាមានប្រភេទនំជាច្រើនដែលមានរស់ជាតិផ្សេងៗគ្នាហើយក៏មានរបៀបធ្វើផ្សេងៗគ្នាជាច្រើនផងដែរ ។ តទៅនេះCHN សុំនែរនាំពីរបៀ បធ្វើនំត្នោតវិញម្តង ព្រោះថាវាជាប្រភេទនំដែលមានរស់ជាតិឆ្ងាញ់និងងាយស្រួលក្នុងការធ្វើផងដែរ​​ ហើយក្នុងការធ្វើរួមមាន​ ៖

គ្រឿងផ្សំ៖

ផ្លែត្នោតទុំ ៥ផ្លែ ម្សៅខ្សាយ ១.៥គីឡូ ស្ករត្នោត ១គីឡូ សាច់ដូងចាស់ កោសរួច១ផ្លែ ស្លឹកចេកបើចំហុយ ក្នុងកន្ទោងឬចំហុយក្នុងថាស ក៏បាន។

របៀបធ្វើ៖
កោសត្នោតនឹងកញ្ជ្រែងយកតែសាច់ត្នោតកុំឲ្យដោយសសៃត្នោត រួចលាយម្សៅ និងស្ករឲ្យសព្វល្អទុករយៈពេល ៥ ទៅ៧ម៉ោង។ ពេលម្សៅដែលលាយឡើងហើយ ដួសដាក់កន្ទោង រោយសាច់ដូងពីលើរួចយកទៅចំហុយ រយៈពេល ប្រហែល៤០នាទី រួចស្រង់ចេញជាការស្រេច៕ដោយ (វ៉ើន កញ្ញា)

 

អត្ថបទដែលជាប់ទាក់ទង