ពិធីបញ្ចុះបឋមសិលា កសាងមហាកុដិ១ខ្នង ៣ជាន់ នៅក្នុងវត្តមុធ្យាន ស្ថិតក្នុងឃុំដានរុន ស្រុកសូទ្រនិគម

សៀមរាប៖កាលពីថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបញ្ចុះបឋមសិលា កសាងមហាកុដ១ខ្នង ៣ជាន់ នៅក្នុងវត្តមុធ្យាន ស្ថិតក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក ម៉ក ប្រុស​ បានមានប្រសាសន៍ថា ដោយសារប្រទេសយើង មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន លោកបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជាប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជា មិនធ្លាប់មានគ្រប់ជ្រុងជ្រោយពីអតីតកាល រួមទាំងសិទ្ធិសេរីភាព សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺលោកតា លោកយាយ បងប្អូនអ៊ុពូមីងមានគ្រប់យ៉ាងនាពេលបច្ចុប្បន្ននេះ។​ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តរួមគ្នា កសាង រក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែខ្លាំងក្លាបន្តទៅទៀត។

ដើម្បីរក្សាអោយបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍសូមលោកយាយ​ លោកតា​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនាថ្ងៃអាទិត្យ​ ទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខនេះអោយបានគ្រប់គ្នា​ ដើម្បីយើងបន្តការអភិឌ្ឍប្រទេសជាតិយើងបន្តទៅទៀត។

ក្នុងពិធីនេះដែរ​ លោក​ អភិបាលស្រុកក៏បានចែកជូនក្រម៉ាម្នាក់មួយៗដល់លោកតាលោកយាយជាវត្ថុអនុស្សាវរីយ៍ ក្រោមការឧបត្ថម្ភរបស់ សម្តេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប៕

KS៖SLH

     

អត្ថបទដែលជាប់ទាក់ទង