សម្ដេចតេជោ ហ៊ុន សែន៖ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជាកម្ពុជា បានរំលឹកពីប្រវត្តិនៃការតស៊ូ និងការបង្រួបបង្រួមជាតិដើម្បីធ្វើឲ្យកម្ពុជាមានសុខសន្តិភាព តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា សូមជូនរូបថត ១សន្លឹក ថតនៅឆ្នាំ១៩៩៨ នៅពេលដែលយើងបំផ្លាញអាវុធចោលនៅស្តាតអូឡាំពិកក្រោយពីគ្រប់ភាគីខ្មែរទាំងអស់ សម្រេចជ្រើសរើសយកសន្តិភាព ប្រសើរជាងការបន្តធ្វើសង្រ្គាម ដែលចាប់ពីពេលនោះមក គឺកម្ពុជាយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺរកបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន ទោះបីដោយតម្លៃណាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំលឹកដល់ប្រជាពលរដ្ឋថា បោះឆ្នោតឲ្យ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។

ជូនពរជនរួមជាតិ និងកូនក្មួយយុវជនជួបតែសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

អត្ថបទដែលជាប់ទាក់ទង