ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្ត​ស្ទឹងត្រែងគ្រោងរៀបចំដំណើរការតូបប៊ីនទី៥បន្តនៅពាក់កណ្តាលខែមិថុនានេះ

ស្ទឹងត្រែង ៖ ទំនប់វារីអគ្គីសនីសេសានក្រោម២ ​បានដំណើការតូប៊ីនចំនួន៤រួចមកហើយ ចំណែកតួប៊ីនទី៥ក្រុម​ច្ចេកទេសកំពុងរៀបចំតម្លើងនឹងសាកល្បងដំណើការនៅពាក់កណ្តាលខែមិថុនានេះ ដើម្បី​យកភ្លើង ប្រើប្រាស់​ខណៈ​បច្ចុប្បន្ន​​​សមិទ្ធផលដ៏ធំ​មួយនេះគ្រោងបញ្ចាប់ការ​សាងសង់នៅចុងឆ្នាំ២០១៨នេះឱ្យហើយជាស្ថាពរ។

ក្នុងសកម្មភាពស្ថានាតួប៊ីនភ្លើងទី៥នៃទំ់វ៉ារីអគ្គិសនីសេសានក្រោម២ ​លោក ឆាយ មេង ​មន្ត្រីសម្រ ប​សម្រួល ​កិច្ចការងាររបស់ក្រុមហ៊ុនសាងសង់ទំនប់​នេះបានបញ្ជាក់ថា៖ ក្រុមបច្ចេកទេសនិង​ដំណើរការ តួប៊ីនទី៥ បន្ថែម​ទៀតនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០១៨នេះ ក្នុងពេលដែលក្រុមការងារកំពុង មមាញឹក ក្នុងការតម្លើងតូប៊ីនមួយនេះ​​។

លោកថា៖ ក្រុមបច្ចេកទេសបានផលិតតួប៊ីននីមួយៗបានពិនិត្យយ៉ាងល្អិតល្អន់ នឹងធ្វើតេស​សាកល្បងពីគុណភាពគ្រប់ប្រព័ន្ធទាំងអស់ទើបយើងដំណើរការបាន។

លោកបញ្ជាក់ ទៀតថា៖ នៅពេលអនាគតប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ ពីវារីអគ្គិសនី​នេះក្នុង​តម្លៃ​ទាប ខណៈបច្ចុប្បន្នថាមពលប្រើប្រាស់អគ្គិសនីរដ្ឋនៅខេត្តស្ទឹងត្រែង​មានតម្លៃ ជាង៧០០រៀល​ ក្នុង១គីឡូវ៉ាត់​ម៉ោង ។
លោកលីហ្វីយអគ្គនាយកបច្ចេកទេសក្រុមហ៊ុនសាងសង់ទំនប់វារីសេសានក្រោម២បាន​ឲ្យដឹងថា ​​បច្ចុប្បន្ន​ក្រុម​បច្ចេក​ទេស​កំពុងធ្វើ​ស​កម្មភាព ​ពន្លឿនការសាងសង់គ្រប់ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ដូចជា កែលំអរតួ​ទំ​នប់ទាំង​មូល ប្រពន្ធ័​សុវត្ថិ​ភាពបង្ហូរទឹក តួម៉ូប៊ីន​ទាំង៨ ដើម្បី​ សម្រេច​ទៅតាមផែនការ​​សំណង់​​​ឲ្យបានរួចរាល់ទៅ​តាមកិច្ច​សន្យានៅចុងឆ្នាំ២០១៨នេះ។
​​
គួររំលឹកថា៖ទំបន់វារីអគ្គីសនីសេសានក្រោមពីនវត្រូវបានប្រមុខរាជរដ្ឋាភិបាល​​កម្ពុជាផ្តល់អទិភាពឱ្យក្រុមហ៊ុនចិនមកវិនិយោគមានទំហំទឹកប្រាក់​៨០០រយលានដូល្លា ក្នុងឋាមពល​៤០០មេហ្គាវ៉ាត់ ដែលអាចផ្គត់ផ្គង់​អគ្គីសនីសម្រាប់ការ​ប្រើប្រាស់​នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋនិងសម្រាប់ផ្នែក​​ឧស្សា​ហកម្ម និងកសិ​ឧស្សាហកម្ម​មួយចំនួនទៀត។

សូមបញ្ជាក់ថា ទំនប់វារីអគ្គីសនីសេសានក្រោម២ដែលស្ថិតក្នុងភូមិសាស្រ្តទឹកដីឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ហើយរហូតមកដល់ពេលនេះ​មាន​រយៈពេលជាង៦ឆ្នាំហើយ ​។

k.E.H ស្ទឹងត្រែង​ ២២/ ០៤/២០១៧

អត្ថបទដែលជាប់ទាក់ទង