២៩កក្កដា ជ្រើសយកមួយណា?

២៩កក្កដា ជ្រើសយកមួយណា ជាសិទ្ធិលោកអ្នក មុននិងជ្រើសរើស ពិនិត្យឲ្យជាក់ កុំចូលអន្ទាក់ រើសដោយចិត្តស្មោះ។

របបអប្រិយ ញាតិមិត្តប្រុសស្រី ជាប់គុកឃ្នាងខ្នោះ លើកដៃបន់ស្រន់ រកអ្នករំដោះ ស្រង់ចេញពីជ្រោះ នរកលោកិយ៍។

បានក្រុមទេវតា ស្រោចស្រង់វាសនា បងប្អូនប្រុសស្រី ឲ្យមានជីវិត រស់មានសេរី ផ្ទះថ្មឡានថ្មី មានស្ទើរគ្រប់គ្នា។

បានសុខចម្រើន សេដ្ឋកិច្ចខ្មែរកើន រាស្រ្តបានធូរធារ សូមរើសយកសុខ កុំយកវេទនា មជ្ឈឹមបូព៌ា គំរូរអាក្រក់។

បដិវត្តពណ៌ គេផ្សាយថាល្អ តាមពិតកខ្វក់ ជាទ្រឹស្តីបោក ភូតភរកុហក ចេតនាអាក្រក់ នាំមកសង្គ្រាម។

ជំលោះផ្ទៃក្នុង វឹកវរវិលក្បុង ខ្មែរបង្ហូរឈាម ធម្មជាតិល្អស្រស់ ប្រែក្លាយជាក្រៀម ខ្លិនផ្សែងឈ្ងៀមៗ នៅជាប់ច្រមុះ។

២៩កក្កដា សម្រេចវាសនា គូសកុំឲ្យខុស ប្រជាធិបតេយ្យ មានបក្សចំរុះ រើសលេខ២០ចុះ គឺបក្សទេវតា ៕

 

អត្ថបទដែលជាប់ទាក់ទង