នេះជាថ្ងៃទី២ហើយ ក្នុងព្រឹត្តិការណ៍​បុណ្យភូមិ នៅផ្សារកុងទឺន័រ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ

​ភ្នំពេញ៖ ពិធីបួងសួង និងអភិសេកព្រះភូមិ ក្រោមអធិបតីលោក ឧកញ៉ា ស្រី ចាន់ថន និងលោកជំទាវព្រមទាំងសហការីរបស់ក្រុមហ៊ុន Jet’s Group ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ហើយ ក្នុងព្រឹត្តិការណ៍​បុណ្យភូមិ ដែលរៀបចំឡើងនៅផ្សារជេតស៍កុងទឺន័រ។

កម្មវិធីបុណ្យភូមិនិងរៀបចំនៅផ្សារជេតស៍កុងទឺន័រ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ហើយ ដែលរៀបចំដោយ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group។

បើតាមលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group បានឱ្យដឹងថា ការរៀបចំកម្មវិធីប្លែកៗ បុរាណលាយសម័យ ដើម្បីជាតម្រូវការយុវវ័យ លោកតា លោកយាយ កុមារា កុមារី ជាលក្ខណៈគ្រួសារ គ្រប់ស្រទាប់វណ្ណៈ ហើយក្នុងនោះមានកម្មវិធីជាច្រើនដូចជាៈ ការតាំងបង្ហាញភូមិមួយផលិតផលមួយ, ការសម្តែងតន្រ្តីសម័យ ដោយចូលរួមពីតារា Original song ជាច្រើន, ការសម្តែងសិល្បៈល្ខោន និងរបាំប្រពៃណី, ការសម្តែងសិល្បៈក្បាច់គុណយុទ្ធក្របខម ល្បុកតោ និងបោកចំបាប់, ការសម្តែងកំប្លែង និងការកំសាន្តបែបរាត្រីជាច្រើនបែប។

ជាមួយគ្នានេះ លោក ស្រី ចាន់ថន ក៏បន្តអំពាវនាវឱ្យសាធារណជន សូមចូលរួមគាំទ្រឱ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត គាំទ្រផលិតផលខ្មែរ ក៏ដូចជាការចូលរួមថែរក្សានៅវប្បធម៌បុរាណខ្មែរទាំងអស់គ្នា៕ ដោយៈ AhBoYz (PC2)

អត្ថបទដែលជាប់ទាក់ទង