ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តដឹកគ្រឿងឈើ និងសម្ភារសម្រាប់សាងសង់ផ្ទះខ្នងទី៧៦ ជូនអតីតយុទ្ធជន ក្នុងស្រុកប្រាសាទបល្ល័ង្ក

កំពង់ធំ៖ ដោយជានិច្ចកាលសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តែងតែចុះស្វែងយល់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជនក្នុងទឹកដីខេត្តកំពង់ធំ ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្តម បានបញ្ជាអោយសហការីរៀបចំចាត់ចែងបន្តដឹកគ្រឿងឈើ និងសម្ភារៈ ដែលជាខ្នងផ្ទះលើកទី ៧៦ ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនរស់នៅភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពីឯកឧត្តម និងសហរការីបានទៅពិនិត្យជាក់ស្ដែងរួចកន្លងមក ។

អតីតយុទ្ធជន ពិ្រន្ទបាលឯក ទ្រី ទ្រឿន អាយុ ៤៦ ឆ្នាំ ចូលបម្រើក្នុងកងទ័ពឆ្នាំ ១៩៩០ អតីតនៅអង្គភាពយោធាស្រុកប្រាសាទបល្ល័ង្ក ហើយបានត្រូវរបួសពិការ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ១៩៩៣ ភូមិធំ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ក្នុងពេលបំពេញភារកិច្ច ចុះស៊ើបការណ៍ខ្មាំង ។ បច្ចុប្បន្នលោក ទ្រី ទ្រឿន មានប្រពន្ធឈ្មោះ ស៊ុន សាវន អាយុ ៣៩ ឆ្នាំ មានកូន ០៦ នាក់ នៅក្នុងបន្ទុក សព្វថ្ងៃប្រកបមុខរបរធ្វើស្រែ និងបានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាល ចំនួន ៥២០,០០០ រៀល ក្នុង១ខែៗផងដេរ ។

ដោយទទួលបញ្ជាពីឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត លោកអនុសេនីយ៍ទោ សេន កុសល មេបញ្ជាការ ផ្នែកសឹករងប្រាសាទបល្ល័ង្ក អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុក បានដឹកនាំកម្លាំងសហការទម្លាក់ឈើចុះ ហើយត្រូវចាត់ចែងសាងសង់ផ្ទះនេះឲ្យបានឆាប់បំផុត ។

អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារលោកពិ្រន្ទបាលឯក ទ្រី ទ្រឿន មានក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសម្តែងការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ហើយសូមប្តេជ្ញាគាំទ្រសម្តេច ជានាយករដ្ឋមន្ត្រីជារៀងរហូត និងគោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះតែនឹងសេចក្តីសុខចម្រើន។ កំពង់ធំ ដោយ(C.S.B)

 

អត្ថបទដែលជាប់ទាក់ទង