ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធសមិទ្ធផលនានាក្នុងវត្តឧកញ៉ារតនារាម (ហៅវត្តទ្រមូង)

ខេត្តតាកែវ៖ ព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច  សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាល ខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី បញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧកញ៉ារតនារាម (ហៅវត្តទ្រមូង) ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរងស្រុក និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង