សាំយ៉ុងពន្លះសង់កូរ៉េរបួសធ្ងន់ស្រាលបីនាក់នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ មនុស្សចំនួនបីនាក់បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តសាំយ៉ុង ពណ៌ខៀវ មិនស្គាល់ផ្លាកលេខ បើកមកបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខក4805 ខណៈធ្វើចរាចរណ៍ស្របទិសពីលិចទៅកើតនៅលើកំណាត់ផ្លូវជាតិលេខ5 ចន្លោះគីឡូម៉ែត្រ158-159 ក្នុងភូមិទទឹង ឃុំ អន្លង់ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់វេលាម៉ោង៧និង១០នាទីយប់។

នគរបាលស្រុកក្រគរប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ លាង ជីលាស់ ភេទប្រុស អាយុ១៧ឆ្នាំ របួសស្រាលឈ្មោះ ស វិសាល ភេទប្រុស របួសធ្ងន់ ឈ្មោះ ស៊ាងលី ភេទប្រុសរបួសធ្ងន់ ទាំងអស់គ្នារស់នៅភូមិប៉ប៉ិត ឃុំ អន្លង៉ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តបង្កធ្វើចរាចរណ៌ពីកើតមកលិចមកបុកម៉ូតូកូរ៉េស្របទិសពីក្រោយជិះគ្នាបីនាក់បណ្តាលអោយរងរបួសធ្ងន់ចំនួនពីរនាក់ ស្រាលម្នាក់ ត្រូវបានបញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ក្រោយហេតុការណ៍ភ្លាមៗរថយន្តបង្កបើករត់គេចបាត់ស្រមោលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង