សមត្ថកិច្ច​នគរបាលខេត្តប៉ៃលិន​ ឃាត់ខ្លួនបុរសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ

ប៉ៃលិន៖ កាលពី​វេលាម៉ោង​ ១៧:០០នាទី​ ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ មានករណីអំពើហិង្សាក្នុងគ្រួសារមួយកើតឡើង ស្ថិត​ក្នុងភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​ ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ វណ្ណា មុំ ភេទស្រី អាយុ​ ២៥ឆ្នាំរស់នៅភូមិកើតហេតុខាងលើ (របួសហើមមុខ)

ជនសង្ស័យជាប្ដីឈ្មោះចេន វិចិត្រ ភេទប្រុស អាយុ​ ៣២ឆ្នាំ​ រស់នៅជាមួយគ្នា បានវាយប្រពន្ធត្រង់មុខមួយដៃ​ ដោយសារ​ខឹង​ប្រពន្ធ​បបួលមកផ្ទះមេភូមិសុំលែងលះ។

បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសុំណុំរឿងតាមនីតិវិធី ៕

ញ៉ឹប បូរី ប៉ៃលិន 10-06-2018

អត្ថបទដែលជាប់ទាក់ទង