តំណាងរាស្ត្រខេត្តកំពង់ធំចុះសួសុខទុក្ខប្រជាពលរដ្ឋ នៅឃុំក្រយា

កំពង់ធំ៖ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិង ប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានចុះសួសុខទុក្ខប្រជាពលរដ្ឋ និងដាក់ផែនការបន្តដល់មូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ដល់ប្រប្រជាលរដ្ឋនិងក្រុមការងារនៅឃុំក្រយារសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ។

ឯកឧត្តមបានបន្តទៀតថា ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព លើសពីនេះទៅ ក្រុមការងារត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះស្រាយ និងព្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ។

មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិព្រមទាំងបានស្វែងរកសន្តិភាពក្នុងគោលនយោបាយឈ្នះៗរួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដដោយមិនឲ្យមានសង្រ្គាមតាមរយៈបដិវត្តន៍ពណ៌មាននៅកម្ពុជាជាដាច់ខាត។សមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់ដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានររីកចំរើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែង ។

ចុងក្រោយឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ ភាពសុខសាន្តរបស់យើង បន្តការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកលូតលាស់បន្តទៀត និងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិកសាងនិងអភិវឌ្ឍន៍ជាតិកាន់តែរីកចំរើនបន្ថែមទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង