គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមនៅឡើយ​​ !តើនេះជាកំហុសអ្នកណា ?

ក្រចេះ៖ គ្រោះថ្នាក់ចរាចរណ៍​នៅលើផ្លូវជាតិ​បង្កឲ្យ​មានការគ្រោះថ្នាក់ដល់មនុស្សរងរបួស-ធ្ងន់-ស្លាល ឬក៍អាចស្លាប់នឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​ផ្សេងៗបន្ថែមទៀត។

​កត្តានេះសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តក្រចេះ បានរំលឹកឲ្យប្រជាពលរដ្ឋនឹងអ្នក មានរថយន្តប្រើប្រាស់ឬធ្វើអាជីវកម្ម បង្កើនការគោរពច្បាប់ចរាចរណ៍ បើកបរតាមល្បឿនកំណត់ នឹង បញ្ឈប់ការផ្ទុកទំនិញសំពីងសំពោង ដើម្បីបញ្ជៀសនៅការគ្រោះថ្នាក់ទាំងអស់គ្នា ។

​មន្ត្រីនគរបានបានបញ្ជាក់ថា៖ តើករណីនេះជាកំហុសអ្នកណា ? ​សមត្ថកិច្ចបានទាមទារឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកមានរថយន្តបើកបរ ឲ្យ​គោរពច្បាប់ចរាចរណ៍ ក្នុងគោលបំណងចង់​បញ្ជៀសការគ្រោះថ្នាក់ដោយប្រការណាមួយដែលកើតមានឡើងដោយមិនបានគោរពច្បាប់នោះ។

ប្រជាពលរដ្ឋនៅក្រុងក្រចេះសូមឲ្យលាក់ប្រភពបាន​បញ្ជាក់ថា៖ការធ្វើដំណើរចាប់ចេញពីដើមទី​​ម្ចាស់ រថយន្ត គ្រប់ប្រភេទ​ គួរយកចិត្តទុកដាក់ក្នុងពេលបើកបរ មិនត្រូវផ្ទុកទំនិញហូសកំណត់ ហើយ រថយន្តរបស់ខ្លួនត្រូវឲ្យមានលក្ខណៈបច្ចេក​ទេស​​ត្រឹមត្រូវ ដូចជាហ្វ្រ័ង កញ្ចក់ ចង្កូត ហើយបើកបរតាមល្បឿនកំណត់ ឲ្យមានសុវត្ថិភាពនៅពេលធ្វើដំណើរ។

ប្រជាពលរដ្ឋយើងបន្តថា៖ មួយរយៈកន្លងមកនេះក្រោយពីសមត្ថកិច្ចបានរឹតបន្តឹងនិងធ្វើការណែនាំឃើញមានគោរពច្បាប់ចរាចរណ៍បាន​ច្រើន ​ហើយការគ្រោះថ្នាក់ក៏ការបន្ថយបាន។​

តែចំណុចសំខាន់មួយទៀតប្រជាពលរដ្ឋបានរិះគន់ដោយត្រង់ៗថាសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកខេត្តក្រចេះបានដាក់បារាស(ហៅថាកុងត្រូល)នេះនៅតាមដងផ្លូវជាហូរហែបានត្រឹមតែហៅរថយន្តដឹកសំពីងសំពោង រថយន្តឬម៉ូតូដឹកឈើល្មើសច្បាប់តាមដងផ្លូវឃាត់សួរនាំអប់រំតិចតួចជាថ្នូរនឹងការយកប្រាក់ហើយឱ្យធ្វើដំណើរទៅដោយរលូន ។
(តើនេះជាកំហុសអ្នកណាវិញនៅពេលមានបង្កគ្រោះថ្នាក់) ៕


​​
​ ​ ណែត-ណែត ក្រចេះ ​ ១០-០៦/ ២០១៨

អត្ថបទដែលជាប់ទាក់ទង