កូនអប្រិយ…! កាប់សម្លាប់ម្ដាយ និងប្អូនពីរនាក់រងរបួសធ្ងន់ !

ប៉ៃលិន៖ ព្រឹកថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា វេលាម៉ោង ០៦:១០នាទីព្រឹក មានករណីអំពើហិង្សា ដោយចេតនាចំនួនមួយលើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០១នាក់ និងរងរបួសធ្ងន់ចំនួន ០២នាក់ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ ជនរងគ្រោះទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

បើតាមប្រភពដដែលបានឱ្យដឹងថា៖ ហេតុការណ៍នេះបណ្តាលមកពីជនសង្ស័យត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯង កាលពីបីថ្ងៃមុន រួចមានការគុំគួន លុះរហូតមកដល់វេលា ម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្កហិង្សាដោយចេតនាលើជនរងគ្រោះតែម្តង។

បច្ចុប្បន្នលោក វរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានក៏សាងសំណុំរឿងតាម នីតិវិ ៕ (ដោយ ញ៉ឹប បូរី)

អត្ថបទដែលជាប់ទាក់ទង