អធិការស្រុកអង្គរជ័យ បានបង្ក្រាបករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន ០២

កំពត៖ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៥:០០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានបង្ក្រាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ឋិតក្នុងភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ និងដកហូតថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច :
១.ឈ្មោះ តុង វណ្ណះ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
២.ឈ្មោះ ក្រង រ័ត្ន ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ដោយ៖ ណារម្យ(CSC)

អត្ថបទដែលជាប់ទាក់ទង