​អគ្គនាយកដ្ឋាន​កាំកុង​ត្រូលទីផ្សារ​ស្រុកមោងឫស្សី​ ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និងយក​គំរូ៤៣ស្វែង​រកសារធាតុគីមី

បាត់ដំបង​៖ មន្ត្រី​សាខាកាំកុងត្រូលខេត្ត​បាត់ដំបង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន ​មន្ទីរ​ពាណិជ្ជកម្ម រួមនិង​អាជ្ញាធរ​ដែនដី បានចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំងលក់​នៅលើទីផ្សារ​ស្រុក​មោងឫស្សី​និងយក​គំរូ ៤៣មកស្វែង​រកសារធាតុគីមី។​

លោក ហាក់ សុខរិន ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្តបាត់ដំបង​បានប្រាប់​ឱ្យដឹង​ថា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព គុណភាពទំនិញ ​ចំណីអាហារ ក៏ដូចជា​ទប់ស្កាត់ រាល់ការចរាចណ៍ទំនិញ ផលិតផល​ដែលគ្មាន​គុណភាព និងហួស​កាលបរិច្ឆេទ​ប្រើប្រាស់ លោកតែង​បានដឹកនាំ​មន្ត្រី​ជំនាញ​របស់លោក​ចុះធ្វើ​ការ​ត្រួតពិនិត្យ ការដាក់តាំង​លក់របស់​អាជីករ​នៅលើទីផ្សារ​នានា​ទូទាំង​ខេត្តបាត់ដំបង​។​

ជាក់ស្ដែង​កាលពីព្រឹកថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្ត្រីមន្ទីរពិសោធន៍ចល័តរបស់អគ្គ នាយកដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់នៅលើទីផ្សារ​ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ផ្សេងៗ និងបានយក បន្លែ ផ្លែឈើ ប្រហិត ជ្រក់ ចំនួន៤៣ គំរូមកធ្វើការពិនិត្យ​ដើម្បី​ស្វែង​រកសារធាតុគីមី​ផងដែរ​។​

ជាលទ្ធផលនៃការចុះ​យុទ្ធនាការ​នាថ្ងៃ​នេះ​ដែរមន្ត្រីជំនាញបានស្វែងរកឃើញ និងដកហូតនូវទំនិញខូចគុណភាពចំរុះប្រមាណជា២៧គីឡូក្រាម យកមក​រក្សាទុក​នៅ​សាខាកាំកុងត្រូលខេត្ត ដើម្បី​ធ្វើការដុត​កម្ទេចចោលនៅពេលក្រោយ​ ព្រមទាំង​រកឃើញគំរូចំនួន១ដែលមាន​បញ្ហាផ្ទុក​សារធាតុ​គីមី​ថ្នាំសម្លាប់​សត្វ​ល្អិតនៅក្នុង​ផ្កាគូឆាយផងដែរ ៕ដោយ BRT(CSC)

អត្ថបទដែលជាប់ទាក់ទង